ការនិយាយ​រឿង​ផ្លូវភេទ ជាមួយ​កូន​ពេញវ័យ​

ការនិយាយ​រឿង​ផ្លូវភេទ ជាមួយ​កូន​ពេញវ័យ​


ការនិយាយ​រឿង​ផ្លូវភេទ ជាមួយ​កូន​ពេញវ័យ​

​ក្មេង​ជំទង់ និង​បញ្ហា​ផ្លូវភេទ​... ពាក្យ​នេះ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ប្រហែលជា​ពិបាក​ស្តាប់ និង​កម្រ​មាន​ឪពុក​ម្តាយ​ណា ហ៊ាន​និយាយ​អប់រំ​កូន អំពី​រឿង​ផ្លូវភេទ​នោះ​ទេ ប៉ុន្តែ អ្នក​គួរតែ​និយាយ ដើម្បី​កុំឲ្យ​គេ​ដើរខុស ឬ​ជ្រុលខ្លួន​។​

​ការនិយាយ​អប់រំ​កូន អំពី​បញ្ហា​ផ្លូវភេទ គឺជា​រឿង​សំខាន់​ណាស់ ដូច្នេះ ឪពុក​ម្តាយ​គួរតែ​ជម្នះ ភាព​ខ្មាស់អៀន ហើយ​ព្យាយាម​ពន្យល់​កូន​ម្តង​បន្តិចៗ​។ ការនិយាយ​រឿងនេះ អាច​ធ្វើ​កូន​ចេះ​ថែរក្សា​ខ្លួន និង​ប្រពៃណី​ខ្មែរ​ទៀតផង ហើយ​ទោះបីជា​គេ​ជ្រុលជ្រួស​ខ្លួន ក៏​គេ​ចេះ​ការពារ មិន​ឲ្យ​ឆ្លង​ជំងឺ​កាមរោគ ជំងឺ​ថ្លើម ឬ​មេរោគ​អេដស៍​ដែរ​។​

​បើ​និយាយ​ពី​វិធីសាស្ត្រ យើង​ពិតជា​គ្មាន​ដំបូន្មាន​អ្វី​ជា​ពិសេស​នោះទេ ហើយ​ការណែនាំ ក៏​ទាមទារ​ពេលវេលា​សមស្រប​ផងដែរ ដូចជា ពេល​មើល​ទូរទស្សន៍​ប៉ះ​ចំ​ឈុត​ឆាក​ស្នេហា ការ​អោបថើប ឬ​ការ​រត់​តាម​គ្នា​ដោយ​មិន​បាន​រៀបការ ជាដើម គឺ​អ្នក​អាច​លើក​យក​វា មក​ពន្យល់​ណែនាំ​កូន​បាន​។​

​ដំបូង កូន​ប្រហែលជា​អៀន មិន​ចង់​ស្តាប់ ប៉ុន្តែ យូរ​ទៅ គេ​ច្បាស់​ជា​សួរ​អ្នក​វិញ​ជា​មិនខានឡើយ​៕

​វេជ្ជបណ្ឌិត ៖ ឈឹម សៅភារ៉ា​​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។