ធ្លាប់​ឆ្ងល់​អត់​ថា ហេតុអ្វី​កង្ហារ​ចាប់​លើ​ពិតាន​ខ្លះ មាន​ស្លាប​៣ ឯ​ខ្លះ​មាន​ស្លាប ៤ឬ៥?

ប្រិយមិត្តមួយចំនួនប្រហែលជាមានការងឿងឆ្ងល់ហើយថា ហេតុអ្វីកង្ហារចាប់លើពិតានខ្លះមានស្លាប៣ ឯខ្លះទៀតមានស្លាប៤ ឬ ៥។ ជាការពិតណាស់ វាពិតជាមានហេតុផលផ្ទាល់ខ្លួន និងជាក់លាក់នៅពីក្រោយមូលហេតុមួយនេះ។

– កង្ហារស្លាប ៤ ឬ ៥

ធ្លាប់​ឆ្ងល់​អត់​ថា ហេតុអ្វី​កង្ហារ​ចាប់​លើ​ពិតាន​ខ្លះ មាន​ស្លាប​៣ ឯ​ខ្លះ​មាន​ស្លាប ៤ឬ៥?

ជាទូទៅកង្ហារចាប់លើពិតានដែលមានស្លាប៤ ឬ ៥ ត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេស ដែលមានអាកាសធាតុត្រជាក់ ដូចជាសហរដ្ឋអាមេរិកជាដើម ហើយគោលបំណងតែមួយគត់ ដែលគេប្រើប្រាស់វា គឺដើម្បីជាជំនួយដល់ម៉ាស៊ីនត្រជាក់។ កង្ហារដែលមានស្លាប៤ ឬ ៥ វិលយឺតជាងកង្ហារដែលមានស្លាប៣ ហើយជាទូទៅមានល្បឿនតែ៣លេខប៉ុណ្ណោះ។ វាត្រូវបានគេប្រើដើម្បីរក្សាចរាចរខ្យល់នៅក្នុងបន្ទប់ ដោយការបំផាយខ្យល់ពីម៉ាស៊ីនត្រជាក់ នៅក្នុងបន្ទប់ទាំងមូលតែម្តង។ ស្លាបកាន់តែច្រើន មានន័យថា លំហូរខ្យល់កាន់តែច្រើន ហើយក៏ត្រូវប្រើថាមពលច្រើនផងដែរ។

– កង្ហារស្លាប ៣

ធ្លាប់​ឆ្ងល់​អត់​ថា ហេតុអ្វី​កង្ហារ​ចាប់​លើ​ពិតាន​ខ្លះ មាន​ស្លាប​៣ ឯ​ខ្លះ​មាន​ស្លាប ៤ឬ៥?

កង្ហារចាប់លើពិតានដែលមានស្លាប៣ ជាទូទៅត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសដែលមានអាកាសធាតុក្តៅ ដូចជាប្រទេសឥណ្ឌាជាដើម។ ដោយសារតែប្រជាជនក្នុងប្រទេសឥណ្ឌាភាគច្រើនមានបញ្ហាសេដ្ឋកិច្ច គ្រួសារជាច្រើនប្រើកង្ហារតែមួយមុខគត់ សម្រាប់ជាប្រភពនៃខ្យល់ត្រជាក់។ កង្ហារស្លាប៣ ស្រាល និងមានល្បឿនរហូតដល់ទៅ ៥ ឬ ៦លេខ ហើយអាចវិលបានលឿនជាង និងបក់ខ្យល់ត្រជាក់ច្រើនជាង កង្ហារស្លាប៤ ឬ ៥។ ជាពិសេស កង្ហារស្លាប៣ វាអាចសន្សំសំចៃថាមពល ជាងកង្ហារស្លាប៤ ឬ ៥ទៀតផង៕

ប្រភព៖ sabay

  • ធ្លាប់​ឆ្ងល់​អត់​ថា ហេតុអ្វី​កង្ហារ​ចាប់​លើ​ពិតាន​ខ្លះ មាន​ស្លាប​៣ ឯ​ខ្លះ​មាន​ស្លាប ៤ឬ៥?已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ចំនេះដឹង
Tags: