ចង់ដឹង​ទេ តើ​ផលិតកម្ម​ថោ​ន​ផលិត​បទ Original Songs បាន​ប៉ុន្មាន​រយ​បទ​ហើយ​?

6 Videos

ក្រោយពីមានការរិះគន់ពីមហាជនរឿងដែលផលិតកម្មធំៗក្នុងស្រុកមួយចំនួន ចម្លងតែបទបរទេសមកឱ្យអ្នក ចម្រៀងច្រៀងដែលធ្វើឱ្យអាប់ឱនដល់មុខមាត់ប្រទេសជាតិនោះ ពេលនេះបើតាមរបាយការណ៍របស់ផលិតកម្ម ថោន ដែលបង្ហាញដោយលោក សុគន្ធ ថេរ៉ាយុ ដែលជាតារាចម្រៀងប្រចាំផលិតកម្មនេះបានឱ្យដឹងថា ផលិតកម្ម ថោន ក៏បានផលិតបទថ្មីស្នាដៃខ្លួនឯងមិនចម្លងពីគេរហូតដល់រាប់រយបទមកហើយ គ្រាន់តែមហាជនមិនចាប់អារម្មណ៍តែប៉ុណ្ណោះ ។

P9

ចង់ដឹង​ទេ តើ​ផលិតកម្ម​ថោ​ន​ផលិត​បទ Original Songs បាន​ប៉ុន្មាន​រយ​បទ​ហើយ​?

តាមការបង្ហាញពីលោក សុគន្ធ ថេរ៉ាយុ បានឱ្យដឹងថា ស្នាដៃថ្មីរបស់ផលិតកម្មថោនដែលមិនចម្លងពីគេមានចំនួន ២៦៥ ចំណងជើងហើយ ដែលក្នុងចំណោមបទទាំងនោះមួយចំនួនធំគឺទទួលបានការគាំទ្រ និង ល្បីល្បាញខ្លាំងពីមហាជន ។

ចង់ដឹង​ទេ តើ​ផលិតកម្ម​ថោ​ន​ផលិត​បទ Original Songs បាន​ប៉ុន្មាន​រយ​បទ​ហើយ​?

ការបង្ហាញពីចំនួននៃការនិពន្ធបទថ្មីស្នាដៃខ្លួនឯងក្នុងផលិតកម្មថោន ពីសំណាក់លោក សុគន្ធ ថេរ៉ាយុ គឺធ្វើឡើងក្រោយពេលដែលតារាចម្រៀងរូបនេះមានការអាក់អន់ស្រពន់ចិត្តនឹងអ្នករិះគន់មួយចំនួនរហូតដល់ លោកអត់ទ្រាំមិនបានក៏បញ្ចេញជាសំណេរក្នុងគណនីផ្ទាល់ខ្លួនថា «ពេលដែលបង្ហោះបទ copy មិនដឹងជមនុស្សមកពីណាខ្លះទេចូលជេរ តែពេលបង្ហោះបទ original song មិនដឹងជាបាត់មុខពួកគាត់អស់ហ្នឹងទៅណាអស់ទេ មិនឃើញមុខចូលមកសរសើរសោះ ហ៊ឺ មនុស្សអើយមនុស្ស អ្នកថាចាំតែថា អ្នកធ្វើចាំតែធ្វើ អត់កម្លាំងចិត្តសោះខ្ញុំ បើចឹងឱ្យគ្នាមានកម្លាំងចិត្តធ្វើ original song យ៉ាងម៉េច ? ឥឡូវនេះខ្ញុំបាននិយាយហើយថានឹងចាប់ផ្តើមធ្វើ original song ចាំមើលឃើញមុខអ្នកជេរហ្នឹងចូលមក comment សរសើរឬអត់» ? ៕ ភូមិន្ទ