កូនប្រុស​ជាប់ក្នុង​ឡាន​វិះ​ថប់ខ្យល់​ស្លាប់​ ព្រោះ​ម្តាយ​ស្តាយ​កញ្ចក់​ឡាន​មិន​ឲ្យ​គេ​បំបែក​​ដើម្បី​ជួយកូន

រឿងដ៏គួរឲ្យហួសចិត្តមួយបានកើតឡើង ដោយសារតែស្ត្រីម្នាក់ស្រលាញ់ឡានជាងកូន មិនដាច់ចិត្តឲ្យគេបំបែកកញ្ចក់ឡានដើម្បីសង្គ្រោះកូនដែលជាប់ក្នុងឡានទេ ទោះបីកូនស្រែកយំគ្មានប្រណី ហើយខ្លួនគ្មានសោចាក់បើកទ្វាឡានក៏ដោយ ។

ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Yiwu ខេត្ត Zhejiang ប្រទេសចិន ដោយមនុស្សម្នាបាននាំគ្នាមកចោមរោមរថយន្តម៉ាក BMW មួយគ្រឿង ឈរមើលក្មេងប្រុសម្នាក់ទ្រហ៊ោយំយ៉ាងខ្លាំងក្នុងឡាន ដោយចេញទៅណាមិនរួច ព្រោះឡានជាប់សោ ហើយគ្នានៅក្មេងពេកមិនចេះបើកទ្វាឡាន ។

ក្មេងប្រុសម្នាក់នេះត្រូវបានគេឲ្យដឹងថាមានអាយុ៣ឆ្នាំ ហើយគេត្រូវឪពុកម្ដាយទុកឲ្យនៅតែឯងក្នុងឡាន ដោយអ្នកទាំងពីរចេញក្រៅទៅទិញអីវ៉ាន់មួយភ្លែត ។ តែសំណាងអាក្រក់អី ទ្វាឡានស្រាប់តែជាប់សោ ហើយគ្មានសោសម្រាប់បើកទៀត ។

មួយសន្ទុះក្រោយមកប៉ូលិស និងក្រុមអ្នកពន្លត់អគ្គិភ័យបានមកដល់ ដោយអ្នកទាំងនោះបានព្យាយាមបញ្ចុះបញ្ចូលស្ត្រីជាម្ដាយថា អនុញ្ញាតឲ្យគេបំបែកកញ្ចក់ឡានទៅទើបជួយក្មេងនោះបាន តែស្ត្រីជាម្ដាយនៅតែមិនព្រម ដោយនាងទទូចរង់ចាំជាងសោមកបើកសោវិញ ព្រោះនាងមិនចង់ចំណាយថ្លៃកញ្ចក់ឡានមួយផ្ទាំងទេ ។

មិនបង្អង់យូរ ដោយសារតែឃើញក្មេងម្នាក់នោះស្ថិតក្នុងសភាពគ្រោះថ្នាក់ខ្លាំង អ្នកពន្លត់អគ្គិភ័យក៏ចូលទៅបំបែកកញ្ចក់ឡានដោយមិនបាច់មានការយល់ព្រមតែម្ដង ។

ករណីនេះ ធ្វើឲ្យស្ត្រីជាម្ដាយទទួលរងនូវការរិះគន់យ៉ាងខ្លាំងចំពោះទង្វើបែបនេះ ដោយអ្នករិះគន់ទាំងនោះមានទាំងអ្នកនៅកន្លែងកើតហេតុ និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមអ៊ីនធឺណិត រហូតដល់ថ្នាក់មានអ្នកខ្លះនិយាយថា “តាមពិតទៅឡានទើបជាកូនប្រុសបង្កើតរបស់នាង” ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ក៏មានករណីភ្លេចកូនក្នុងឡានស្រដៀងនេះដែរ ដែលកាលនោះវាបានធ្វើឲ្យកូនក្មេងម្នាក់នោះស្លាប់ក្នុងឡានតែម្ដង ។

ប្រភពៈ news.kqube


Related Posts