បាក់​ឌុប​៖ វិញ្ញាសា​ជម្រើស​មាន​ពីរ​គឺ ប្រវត្តិវិទ្យា និង​ផែនដី និង​បរិស្ថានវិទ្យា នៅ​ឆ្នាំនេះ​ និពន្ធដោយ : ថ្មីៗ       July-15-2016, 4:50 pm         132

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បាក់​ឌុប​៖ វិញ្ញាសា​ជម្រើស​មាន​ពីរ​គឺ ប្រវត្តិវិទ្យា និង​ផែនដី និង​បរិស្ថានវិទ្យា នៅ​ឆ្នាំនេះ​​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បែងចែក​វិញ្ញាសា​ប្រឡង​នៃ​មុខវិជ្ជា​ជម្រើស​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៦ ចំនួន ២ គឺ ប្រវត្តិវិទ្យា និង​ផែនដី និង​បរិស្ថានវិទ្យា​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​ដល់​សាធារណជន និង​សិស្សានុសិស្ស​របស់​ក្រសួង​អប់រំ​​វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ គឺ មុខវិជ្ជា​ប្រវត្តិវិទ្យា រីឯ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម គឺ​ផែនដី និង​បរិស្ថានវិទ្យា​។​
 
​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តឡើង ក្នុងសម័យ​ប្រឡង​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ ខាងមុខ​៕