គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ថា​ការ​ចាញ់​វៀតណាម ៥-១ ដោយសារ​កូនក្រុម​មាន​បញ្ហា​សុខភាព​ និពន្ធដោយ : សឿន វណ្ណឌេត       July-15-2016, 5:16 pm         78

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ថា​ការ​ចាញ់​វៀតណាម ៥-១ ដោយសារ​កូនក្រុម​មាន​បញ្ហា​សុខភាព​​មី​យ៉ាន់​ម៉ា ក្រោយ​រង​ការបំបាក់​របស់​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម ៥-១ នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើមពាន​រង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន AFF U-16 Championship 2016 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ គ្រូបង្វឹក​ក្រុមយុវជន​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​បាន​បញ្ជាក់ថា ដោយសារ​កូនក្រុម​របស់លោក​មាន​បញ្ហា​សុខភាព និង​ការហ្វឹកហាត់​មិនបាន​គ្រប់គ្រាន់​។​

​ក្រោយ​រង​ការបំបាក់​យ៉ាង​ចាស់ដៃ​របស់​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម ៥-១ លោក Nyi Nyi Latt គ្រូបង្វឹក​ក្រុមយុវជន​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​បាន​បកស្រាយ​ថា ដោយសារ​កូនក្រុម​របស់លោក​ចំនួន​៦​ដែល​ឲ្យ​នៅថ្ងៃនោះ​មាន​បញ្ហា​សុខភាព និង​ការហ្វឹកហាត់​មិនបាន​គ្រប់គ្រាន់ ម្យ៉ាងទៀត​ដោ​ស​សារ​វៀតណាម​ជា​ក្រុម​ខ្លាំង​មួយ​នៅក្នុង​តំបន់​អាស៊ាន​។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សុខភាព និង​ការហ្វឹកហាត់​មិនបាន​គ្រប់គ្រាន់​នេះ លោកគ្រូ​បង្វឹក​ខាងលើ​បាន​បញ្ជាក់ថា ដោយសារ​បញ្ហា​ម្ហូបអាហារ និង​អាកាសធាតុ​ក្តៅ ម្យ៉ាងទៀត​ដោយសារ​កូនក្រុម​របស់លោក​ត្រូវ​ភ្លៀវ​ខណៈពេល​កំពុង​ហ្វឹកហាត់​នៅលើ​ទីលាន​កងទ័ពជើងគោក​។ ហើយ​កត្តា​ដែល​ធ្វើ​ឲ្យ​កូនក្រុម​របស់លោក​ហ្វឹកហាត់​មិនបាន​គ្រប់គ្រាន់​នោះ គី​ដោយសារ​ទីលាន​មាន​សភាព​មិនល្អ ពោលគឺ​មាន​ដី​មិន​ស្មើ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​របស់លោក​ពិបាក​ក្នុងការ​ហ្វឹកហាត់​។​

​ទោះបីជា​យ៉ាងនេះ​កី្ត លោកគ្រូ​បង្វឹក​រូបនេះ​ទទួលស្គាល់ថា​ក្រុម​វៀតណាម​ពិត​ជាមាន​សមត្ថភាព និង​ជា​ក្រុម​ដ៏​ខ្លាំង​មួយ​នៅក្នុង​តំបន់​អាស៊ាន​នេះ ម្យ៉ាងទៀត​ក្រុម​របស់លោក​សាង​កំហុស​ច្រើន​នា​ជំនួប​ជាមួយ​ក្រុម​ខ្លាំង​នេះ ប៉ុន្តែ​លោក​រំពឹង​ខ្ពស់​ថា​ក្រុម​របស់លោក​នឹង​អាច​ឡើងទៅ​កាន់​វគ្គ​បន្ត​ទៀត​។ ហើយ​លោក​នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​រាល់​កំហុស​របស់​កូនក្រុម ដើម្បី​កែលម្អរ​ឲ្យ​ល្អ​សម្រាប់​ការប្រកួត​លើក​ក្រោយ​។   

គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ថា​ការ​ចាញ់​វៀតណាម ៥-១ ដោយសារ​កូនក្រុម​មាន​បញ្ហា​សុខភាព​ និពន្ធដោយ : សឿន វណ្ណឌេត       July-15-2016,  5:16 pm         78

​ក្រុមយុវជន​ជម្រើស​វៀតណាម​ក្រោយពី​លត់​មី​យ៉ាន់​ម៉ា ៥-១ បាន​ឡើងឈរ​លំដាប់​លេខ​១​ពូ​ល​A​បណ្តោះអាសន្ន ចំណែក​ក្រុមយុវជន​ជម្រើសជាតិ​អូស្ត្រាលី​ក្រោយ​លត់​ក្រុមយុវជន​ជម្រើសជាតិ​ហ្វីលីពីន ៧-០ កាលពី​ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​បាន​ឡើងឈរ​លំដាប់​លេខ​២​នៃ​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន AFF U-16 Championship 2016​។ ឬ​ឯ​ក្រុមយុវជន​ជម្រើសជាតិ​ម៉ាឡេស៊ី​បាន​យកឈ្នះ​ក្រុមយុវជន​សិង្ហ​បុរី ២-០ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​។   
 
​ក្រោយពី​លត់​ក្រុមយុវជន​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា ៥-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ និង​ក្រោយ​ឆ្លងកាត់​ការប្រកួត​២​លើក​ទទួលបាន​ជ័យជម្នះ​ទាំង​២​លើក​នាំ​ឲ្យ​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​វៀតណាម​ឈរ​លេខ​១​ពូ​ល​A ជា​បណ្តោះអាសន្ន​នៃ​ពានរង្វាន់ AFF U-16 Championship 2016 ដោយមាន​៩​ពិន្ទុ​ពេញ​។

​ជាមួយគ្នានេះ​ក្រុមយុវជន​អូស្ត្រាលី​ក្រោយពី​លត់​ក្រុមយុវជន​ជម្រើសជាតិ​ហ្វីលីពីន ៧-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ​ផង​នោះ ធ្វើ​ឲ្យ​ក្រុម​នេះ​ទទួលបាន​៣​ពិន្ទុ​បន្ថែម​ដើម្បី​ឈរ​លំដាប់​លេខ​២​ជា​បណ្តោះអាសន្ន​ដោយមាន​៤​ពិន្ទុ​ស្មើ​មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី ប៉ុន្តែ​ក្រុម​នេះ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង​។ ៧​គ្រាប់​របស់​អូស្ត្រាលី​សម្រេច​ដោយ​កីឡាករ Jaidon Peter Selden, Joel Bruce King, Mark Moric, Lachlan Ricky Brook ម្នាក់​មួយគ្រា​ប់ និង​កីឡាករ Mirza Muratovic ៣​គ្រាប់​ម្នា​ក់ឯក​។    

​ដោយឡែក នៅក្នុង​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ឯណោះ​វិញ​ក្រុមយុវជន​ជម្រើសជាតិ​ម៉ាឡេស៊ី​បានធ្វើ​ឲ្យ​ក្រុមយុវជន​ជម្រើសជាតិ​សិង្ហ​បុរី​ទទួល​បរាជ័យ​ពីរលើក​ជាប់​គ្នា ដោយ​កាលពី​លើក​មុន​ចាញ់​មី​យ៉ាន់​ម៉ា ៤-១ និង​កាលពី​ម្សិលមិញ​ខ្លួន​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២-០​។ ជ័យជម្នះ​សម្រេច​ដោយ​កីឡាករ Muhamad Aiman Bin  Moth  Zaidi ១​គ្រាប់​នៅ​នាទី​ទី​១៥ និង​១​គ្រាប់​ដោយ​កីឡាករ  Mohamad Izreen Bin  Izwandy នាទី​ទី​៧០​។ 

​គួរ​បញ្ជាក់ថា សម្រាប់​ជ័យជម្នះ ៥-១ របស់​វៀតណាម លើ មី​យ៉ាន់​ម៉ា ដោយមាន​ការរួមចំណែក​ម្នាក់​១​គ្រាប់​របស់​កីឡាករ Nguyen Khac Khiem នៅ​នាទី​ទី​៣៣, Nguyen Trong Long នៅ​នាទី​៥២, UongNgoc Tien នៅ​នាទី​ទី​៦៤ និង​កីឡាករ Nguyen Huu Thang ២​គ្រាប់​នៅ​នាទី​៤៥ និង​៦៩​។ ចំណែក​មួយ​គ្រាប់​របស់​មី​យ៉ាន់​ម៉ា​សម្រេច​ដោយ​កីឡាករ Htet  Phyoe Wai នៅ​នាទី​១៥៕