ចិន ធ្វើ​សមយុទ្ធ​យោធា​នៅ​ថ្ងៃ​ប្រកាស​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង ដោយ​គ្មាន​នរណា​ដឹង​ និពន្ធដោយ : ទេព អ៊ីវិសាល       July-15-2016, 5:27 pm         52

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន ធ្វើ​សមយុទ្ធ​យោធា​នៅ​ថ្ងៃ​ប្រកាស​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង ដោយ​គ្មាន​នរណា​ដឹង​​នៅ​ថ្ងៃទី​១២ ខែកក្កដា កន្លងទៅ គឺជា​ថ្ងៃ​ដែល​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​ក្រុងឡាអេ ប្រកាស​សាលក្រម​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង ដោយ​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​។ ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ ចិន ក៏បាន​ធ្វើ​សមុទ្រ​យោធា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ តែ​គ្មាន​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ណាមួយ បានដឹង​ឡើយ​។

​បើ​យោងតាម​ការពណ៌នា​ជាមួយនឹង​រូបភាព​របស់​សារព័ត៌មាន​ចិន​ជា​ភាសា​អង់គ្លេស People’s Daily ចិន បានធ្វើ​សមយុទ្ធ​យោធា​កងទ័ពជើងទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ថ្ងៃ​ជាមួយនឹង​ការប្រកាស​សាលក្រម​របស់​តុលាការអន្តរជាតិ​ក្រុងឡាអេ​នៃ​ប្រទេស​ហូ​ឡង់​ដែល​បាន​បកស្រាយ​ថា ការទាមទារ រួម​ជាមួយនឹង​សកម្មភាព​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមាន​មូលដ្ឋាន​ច្បាប់​និង​បំពាន​កាតព្វកិច្ច​អន្តរជាតិ​ទៀតផង​។

​សារព័ត៌មាន​នោះ បាន​និយាយថា «​ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ប្រយុទ្ធ​, កង​ម៉ា​រី​ន​នៃ​កងទ័ពជើងទឹក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​(PLA) បាន​អនុវត្ត​ការបាញ់​គ្រាប់​ពិត​ដែលជា​វគ្គ​ហ្វឹកហ្វឺន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃទី​១២ ខែកក្កដា​»​។

ចិន ធ្វើ​សមយុទ្ធ​យោធា​នៅ​ថ្ងៃ​ប្រកាស​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង ដោយ​គ្មាន​នរណា​ដឹង​ និពន្ធដោយ : ទេព អ៊ីវិសាល       July-15-2016,  5:27 pm         52

​អ្វី​គួរកត់សម្គាល់​នោះ នៅ​ថ្ងៃទី​១២ ខែកក្កដា កន្លងទៅ មិនមាន​ព័ត៌មាន​ណាមួយ​បានដឹង និង​ផ្សាយ​ពី​ព្រឹត្តិការណ៍​នៃ​ការធ្វើ​សមយុទ្ធ​យោធា​នេះឡើយ ពោលគឺ សមយុទ្ធ​នេះ ហាក់ដូចជា​ធ្វើឡើង​ដោយ​មានការ​លាក់បាំង​។ តែ​អ្វីដែល​សារព័ត៌មាន​បានដឹង និង​ចុះផ្សាយ​នោះ​គឺ ចិន បានធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅមុន​ពេល​នៃ​ការប្រកាស​សាលក្រម​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ​។ សមយុទ្ធ​ពេលនោះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី ០៥ ដល់​ថ្ងៃទី​១១ ខែកក្កដា ដែល​គ្របដណ្តប់​ពី​ភាគ​ខាងកើត​នៃ​កោះ Hainan របស់​ចិន រហូតដល់​តំបន់​ក្បែរ​បណ្តុំ​កោះ​ប៉ា​រ៉ា​សែ​ល​។ នាវា​ផ្សេងៗ ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូល​ដែនទឹក​នោះទេ ក្នុងអំឡុងពេល​នៃ​ការធ្វើ​សមយុទ្ធ​រយៈពេល​មួយ​សប្តាហ៍​នោះឡើយ​៕