ខ្សែ​ភាព​យន្ត​ Animation ថ្មី​មួយ​របស់​ប្រទេស​ចិន​កំពុង​ទទួល​គាំទ្រ​ខ្លាំង​លើស​ការ​រំពឹង​ទុក​

ខ្សែភាពយន្តបែប Animation ថ្មីមួយរបស់ប្រទេសចិនដែលមានចំណងជើងថា Big Fish and Begona គឺទើបតែចាប់ផ្ដើមចាក់បញ្ចាំងជាផ្លូវការកាលពីថ្ងៃទី៨ខែកក្កដានេះប៉ុននោះ ប៉ុន្តែវាហាក់ទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនាក្នុងប្រទេសចិនដោយចំណូលត្រឹមសប្ដាហ៍ទទួលបានពីការបញ្ចាំងខ្សែភាពយន្តនេះគឺប្រមាណជា៣៤,២លានដុល្លារដែលវាចំនួនលើសការរំពឹងទុក ។

ខ្សែភាពយន្ត Big Fish and Begona និពន្ធសាច់រឿងនិងដឹកនាំគឺលោក Liang Xuan និង Zhang Chun ហើយវាត្រូវបានផលិតឡើងដោយក្រុមហ៊ុន Beijing’s B&T Studioដែលចំណាយទុនផលិតប្រមាណជា ៣០លានយ័ន ( ៤.៥លានដុល្លារ ) ។ អ្វីដែលធ្វើគ្រប់គ្នាចាប់អារម្មណ៍ដោយសារខ្សែភាពយន្តបានផ្សាភ្ជាប់រឿងអស្ចារ្យមួយចំនួនដែលទាក់ទងនឹងទេវកថារបស់សាសនាតាវ ។

សូមទស្សនា Trailer នៃខ្សែភាយន្តនេះទាំងអស់គ្នា ៖

ប្រភព ៖ CCTVNEWS
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ភាព​យន្ត​ Animation ថ្មី​មួយ​របស់​ប្រទេស​ចិន​កំពុង​ទទួល​គាំទ្រ​ខ្លាំង​លើស​ការ​រំពឹង​ទុក​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:កំសាន្ត
Tags: