គូព្រេង​ចារ​ពី​បុព្វេ​? ១៥ ឆ្នាំមុន​ថត​ជាប់​រូប​ម្តាយ​របស់​មិត្តស្រី ឥឡូវ​បាន​រៀបការ​ជាមួយ​កូនស្រី​គាត់​!

នេះគឺជារូបដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលវាសឹងតែមិនគួរឱ្យជឿទាល់តែសោះ។

ប្ដីប្រពន្ធជនជាតិចិនមួយគូឈ្មោះ Yiqin Lu និង Hedong Zhang បានកំពុងជ្រើសរើសរូបសម្រាប់ដាក់ក្នុងអាល់ប៊ុមរៀបការរបស់ពួកគេ ហើយក៏ឃើញរូបភាពភ្ញាក់ផ្អើលមួយរបស់ Zhang ជាប្ដី ដែលថតតាំងពី ១៥ ឆ្នាំមុន មុនពេលប្ដីប្រពន្ធមួយគូនេះជួបគ្នាទៅទៀត។ នេះបើយោងតាមវេបសាយ HuffPost ។

ប្ដីប្រពន្ធមួយគូបានឃើញមនុស្សម្នាក់នៅពីក្រោយរូបភាពកូនកំលោះ ដែលមើលទៅដូចជាម្ដាយរបស់ Lu គឺអ្នកស្រី Yanfeg។ ពិតណាស់ ម្ដាយកូនក្រមុំបានបញ្ជាក់ថាស្ត្រីក្នុងរូបម្នាក់នោះគឺពិតជារូបគាត់មែន។

នាង Lu វ័យ ២៥ ឆ្នាំ និយាយថា “វាពិតជាមិនគួរឱ្យជឿទាល់តែសោះ។ ប្រសិនបើកុំតែរូបភាពនេះទេ កុំអីខ្ញុំស្មានតែនេះជារឿងនិទានប្រឌិតបាត់ទៅហើយ។ ឥឡូវនេះខ្ញុំជឿថាក្នុងលោកនេះពិតជាមានព្រហ្មលិខិតមែន”។

រូបភាពនេះត្រូវបានថតនៅភ្នំ Ling Shan ក្នុងទីក្រុង Wuxi ប្រទេសចិន នៅអំឡុងពេលដំណើរកម្សាន្តមើលរូបសំណាកព្រះពុទ្ធ ហើយនៅពេលនោះលោក Zhang ទើបមានអាយុ ១៤ ឆ្នាំប៉ុណ្ណោះ។

ក្នុងពេលបច្ចុប្បន្នអ្នកទាំងពីរគឺជាប្ដីប្រពន្ធនឹងគ្នា។ នេះពិតជាព្រហ្មលិខិតចារមកមែនៗ៕

ប្រភពៈ khmeread


គូព្រេង​ចារ​ពី​បុព្វេ​? ១៥ ឆ្នាំមុន​ថត​ជាប់​រូប​ម្តាយ​របស់​មិត្តស្រី ឥឡូវ​បាន​រៀបការ​ជាមួយ​កូនស្រី​គាត់​!

ក្មេងប្រុស​អាយុ ៧ ឆ្នាំ​ម្នាក់​វិះ​សត្វ​ឥន្ទ្រី​យក្ស​ឆាប​យកទៅ​បាត់​

គូព្រេង​ចារ​ពី​បុព្វេ​? ១៥ ឆ្នាំមុន​ថត​ជាប់​រូប​ម្តាយ​របស់​មិត្តស្រី ឥឡូវ​បាន​រៀបការ​ជាមួយ​កូនស្រី​គាត់​!

យ៉ាងម៉េចទៅវិញ បើមេដឹកនាំកំពូលៗ មានសក់បែបនេះ ?