ទីភ្នាក់​ងារ​ជីហា​ដ៖ មេ​បញ្ជាការ​កំពូល IS លោក​ស៊ីសានី​ត្រូវ​បាន​សម្លាប់

ក្រុងបាកដាដៈ ទីភ្នាក់ងារដែលមានទំនាក់ទំនងនឹងក្រុមជីហាដ Amaq បាននិយាយពីថ្ងៃព្រហស្បត្បិ៍ថា មេបញ្ជាការកំពូលនៃក្រុមរដ្ឋអ៊ិស្លាម អូមារ-អាល់-ស៊ីសានី ត្រូវបានគេសម្លាប់ នៅអ៊ីរ៉ាក់ហើយ។

មន្ទីរបញ្ចកោណ បានប្រកាសកាលពីខែមិនាថា លោក ស៊ីសានី ដែលគេបានស្គាល់ថា អូមារ ជាជនជាតិឆែក ត្រូវបានគេជឿថា បានស្លាប់ ដោយសាររបួសបណ្តាលមកពីការវាយប្រហារផ្លូវអាកាសមួយ ដោយបានក្បួនរថយន្តរបស់លោកនៅស៊ីរីភាគឦសានជាគោលដៅ ដែលព័ត៌មានលម្អិតផ្ទុយនឹងគណនីរបស់ក្រុម Amag។

ដោយដកស្រង់សម្តីប្រភព យោធាមួយ ក្រុម Amag បាននិយាយថា លោកស៊ីសានី ត្រូវបានគេសម្លាប់នៅក្នុងទីប្រជុំជន Sharqat ខណៈលោក បានចូលរួមនៅក្នុងយុទ្ធនាការយោធាទៅលើក្រុងមូស៊ុល ដោយនិយាយយោងដល់ក្រុងកាន់កាប់ដោយ IS ចុងក្រោយនៅអ៊ីរ៉ាក់។

កម្លាំងអ៊ីរ៉ាក់ កំពុងធ្វើប្រតិបត្តិការ ដើម្បីរៀបចំឆាកសម្រាប់ធ្វើសកម្មភាពរុលចូលចុងក្រោយទៅកាន់ក្រុងមូស៊ុល ជាក្រុងទីពីររបស់អ៊ីរ៉ាក់ ដែលបានធ្លាក់ក្នុងកណ្តាប់ដៃរបស់ IS នៅខែមិថុនាឆ្នាំ ២០១៤។

ក្រុង Sharqat លាតសន្ធឹងនៅលើផ្លូវខាងជើងទៅកាន់ក្រុងមូស៊ុល ប៉ុន្តែកម្លាំងអ៊ីរ៉ាក់ថ្មីៗនេះបានវាងតំបន់នោះទៅដើម្បីដណ្តើមកាន់កាប់មូលដ្ឋានយោធាសំខាន់មួយនៅក្នុងតំបន់ Qayyarah នៅភាគខាងជើងឆ្ងាយ ដែលមន្ទីរបញ្ចកោណបាននិយាយថា នឹងក្លាយជាមូលដ្ឋានមួយនៅក្នុងក្រុងនោះ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


ទីភ្នាក់​ងារ​ជីហា​ដ៖ មេ​បញ្ជាការ​កំពូល IS លោក​ស៊ីសានី​ត្រូវ​បាន​សម្លាប់

រដ្ឋាភិបាល​ភូមា​​ព្រមាន​ចលនា​សង្ឃ​ជ្រុលនិយម​មួយ​ក្នុងស្រុក​

ទីភ្នាក់​ងារ​ជីហា​ដ៖ មេ​បញ្ជាការ​កំពូល IS លោក​ស៊ីសានី​ត្រូវ​បាន​សម្លាប់

លោក​អូបាម៉ា៖ សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​អាច​ផ្សះផ្សារ​ការ​បែកបាក់​រវាង​ពលរដ្ឋ និង​ប៉ូលិស