លោក កឹម សុខា កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​មិន​អាច​ចាក​ចេញ​ពី​កម្ពុជា​បាន​ទេ

ខណៈ​ពេល​ដែល​ស្ថានការ​នយោបាយ​នៅ​កម្ពុជា​កំពុង​ឡើង​កម្ដៅ​ខ្លាំង​មិន​មាន​​ការ​ដោះ​ស្រាយ​នោះ តុលាការ​ខ្មែរ​បាន​សម្រេច​ដាក់​លោក​ កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ របស់​តុលាការ​ព្រោះ​លោក​មិន​បាន​ចូល​ខ្លួន​បំភ្លឺ​ក្នុង​តុលាការ​តាម​ការ​ កោះ​ហៅ​ជា​ច្រើន​លើក។