Ronaldo ទិញ​ឡាន​ថ្មី​តម្លៃ​១.៧​លាន​ផោន​ដើម្បី​អបអរ​ការ​ឈ្នះ​ពាន​ជា​លើក​ដំបូង​ជាមួយ​ជម្រើស​ជាតិ​

ខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ទើបបានភ្លក់រសជាតិឈ្នះពានជាមួយជម្រើសជាតិព័រទុយហ្គាល់ជាលើកដំបូងក្នុងព្រឹត្តិការណ៍ Euro ២០១៦នេះប៉ុននោះ ។

ដែលការឈ្នះពានជាអ្វីដែលគេស្រមៃជាយូរមកហើយ ទន្ទឹមនឹងការសប្បាយចិត្តនេះ Ronaldo ក៏បានកម្មង់ទិញរថយន្តថ្មីមួយគ្រឿងប្រភេទ Bugatti Veyron ដែលមានតម្លៃប្រមាណជា១.៧លានផោន ។ ខណៈតាមការបង្ហោះរបស់ Ronaldo នៅលើ Instagram បានឲ្យដឹងថាឡានមួយគ្រឿងនោះដឹកទៅដល់ផ្ទះគេហើយខណៈរូបកំពុងតែដើរកម្សាន្តនៅឡើយ ។

គួរបញ្ជាក់ថារថយន្ត Bugatti Veyron គឺប្រភេទរថយន្តដ៏មានល្បឿនលឿនមួយដោយវាកម្រិតល្បឿនអតិបរមារបស់វាគឺប្រមាណជា 250Mph ( 402.36 Kmh ) ។ ហើយវាអាចកើនល្បឿនពី០ទៅ៦០ Mph តែរយៈពេល២.៦វិនាទីប៉ុននោះ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Ronaldo ទិញ​ឡាន​ថ្មី​តម្លៃ​១.៧​លាន​ផោន​ដើម្បី​អបអរ​ការ​ឈ្នះ​ពាន​ជា​លើក​ដំបូង​ជាមួយ​ជម្រើស​ជាតិ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:កីឡា
Tags: