ស្ងាត់ៗ វី​ជេ​អា​ណូ វិល​ចូល​សិល្បៈ​ក្រោយពី​បាត់​មុខ ៧ ឆ្នាំ​!

6 Videos


បើគិតមកដល់ពេលនេះ មានរយៈពេលប្រមាណជា ៧ ឆ្នាំមកហើយ ដែលអតីតពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍ លេខ ៣ សួន ភក្តី ហៅវីជេអាណួ បានបន្សាត់ខ្លួនចេញពីសិល្បៈ ។ គេមិនដែលឃើញ វីជេអាណួ បង្ហាញ មុខនៅក្នុងកម្មវិធីសិល្បៈរបស់មិត្តភក្តិម្តងណាឡើយ ។ ពុំមាននរណាម្នាក់ដឹងថា វីជេ អាណូ រស់នៅ ទីណានោះទេ ។ ប៉ុន្តែថ្មីៗនេះ គេបានឃើញ វីជេអាណូ ថតរូបជាមួយលោក អែនឌី ដែលជាមិត្តជិតដិតរបស់នាង ។

P9

ស្ងាត់ៗ វី​ជេ​អា​ណូ វិល​ចូល​សិល្បៈ​ក្រោយពី​បាត់​មុខ ៧ ឆ្នាំ​!

ថ្មីៗនេះគេបានឃើញប្រុសស្អាតសាច់សខ្ចី អែនឌី បានបង្ហោះរូបថតមួយសន្លឹក ដែលលោកថតជា មួយវីជេអាណូ។ជាមួយនិងការអះអាងថា ស្វាគមន៍មិត្តភក្តិដែលបានត្រលប់មកម្តងទៀត ។ បាត់មុខជាច្រើនឆ្នាំតែគេសង្កេតឃើញថា វីជេអាណូ នៅតែមានសម្រស់ស្រស់ស្អាតប្លែកនិងមានរូបរាងតូចច្រលឹងមើល សឹងមិនស្គាល់។បើតាមសម្តី បស់ អែនឌី ដែលជាមិត្តជិតដិតរបស់ វីជេអាណូ គេជឿជាក់ថានាង និង ត្រលប់ មកក្នុងសិល្បៈជាថ្មីក្រោយពីបាត់មុខរយៈពេលប្រមាណជា ៧ ឆ្នាំ ។ ការបង្ហាញមុខរបស់សួន ភក្តី ហៅ វីជេអាណូ បានធ្វើអោយមហាជនជាច្រើនចាប់អារម្មណ៍ និង រង់ចាំមើលសកម្មភាព ថ្មីៗរបស់ នាង ក្នុងសិល្បៈ។

ស្ងាត់ៗ វី​ជេ​អា​ណូ វិល​ចូល​សិល្បៈ​ក្រោយពី​បាត់​មុខ ៧ ឆ្នាំ​!

ការបាត់មុខរបស់វីេជអាណូកន្លងមក ខ្លះនិយាយថា នាងចាកចេញទៅរស់ នៅប្រទេស បារាំង។ឯខ្លះទៀតថាអាណូកំពុងរស់នៅក្នុងស្រុកយ៉ាងសុខសប្បាយក្នុងជីវភាពយ៉ាងហ៊ឺហាហើយ ក៏មាន ស្វាមីនិងកូនដែរ…។ ប៉ុន្តែយ៉ាងណារហូតមកដល់ពេលនេះអ្នកយកពត៌មានយើងមិនទាន់ជួបសម្ភាសជា មួយនាងនោះទេ ។ គេចាំបានថា វីជេអាណូ ដែលមានឈ្មោះដើមថា សួន ភក្តី បានជំពប់ទៅនឹងពត៌មានចចាម អារ៉ាមយ៉ាងធ្ងន់ធ្ងរ កាលពីឆ្នាំ ២០០៨ ដោយគេល្បីថា នាងត្រូវប្រពន្ធមន្ត្រីធំចាប់ឆូតមុខ និងយកឡាមវះ លើសុដន់៨៣ឡាម ។

ស្ងាត់ៗ វី​ជេ​អា​ណូ វិល​ចូល​សិល្បៈ​ក្រោយពី​បាត់​មុខ ៧ ឆ្នាំ​!

រំលងបានមួយរយៈ អាណូ បានចេញបកស្រាយតាមរយៈតាមកញ្ចក់ ទូរទស្សន៍ ប៉ុស្តិ៍ លេខ៣ ថាគ្មានរឿងអាក្រក់បែបនោះកើតឡើងចំពោះនាងទេ ។ នាងថែមទាំង គម្រាមប្តឹងរកមុខអ្នកដែល និយាយរឿងនេះទៀតផង ។ កាលណោះនាងបង្ហាញមុខជាមួយនិងរូបរាងស្គមនិងមានម៉ូតសក់ខ្លីដូចប្រុស ដែលធ្វើអោយមហាជនទូទៅនៅតែមានមន្ទិលចំពោះរឿងនេះ ។ ចាប់តាំងពីពេលនោះមកគេមិនដែលបានឃើញ វីជេអាណូទៀតឡើយ ៕ ចេនី

ស្ងាត់ៗ វី​ជេ​អា​ណូ វិល​ចូល​សិល្បៈ​ក្រោយពី​បាត់​មុខ ៧ ឆ្នាំ​!
ស្ងាត់ៗ វី​ជេ​អា​ណូ វិល​ចូល​សិល្បៈ​ក្រោយពី​បាត់​មុខ ៧ ឆ្នាំ​!