តារា​កំប្លែង វ៉ាន់ នី​ឡា ក្លាយជា​អ្នកលក់​ម្សៅ​តាម​អន​ឡាញ​!

6 Videos

ថ្មីៗនេះ គេបានសង្កេតឃើញ វ៉ាន់ នីឡា បានថតរូបជាមួយម្សៅលាបមុខបង្ហោះក្នុងហ្វេសប៊ុក ដោយ នាងអះអាងថា ជាផលិតផល ដែលនាងលក់ ហើយនាងផ្ទាល់ក៏ប្រើប្រាស់ម្សៅនេះដែរ ។ ក្នុងនោះក៏មានការចាប់ អារម្មណ៍ពីសំណាក់មិត្តភក្តិក្នុងហ្វេសប៊ុកជានារីៗជាច្រើន ។ ចុងក្រោយនេះ គេបានកត់សំគាល់ ឃើញតារាជាច្រើនបាននាំគ្នាលក់ផលិតផល តាមអនឡាញបន្ថែមពីលើកការងារសិល្បៈរបស់ពួកគេ ។

P9

តារា​កំប្លែង វ៉ាន់ នី​ឡា ក្លាយជា​អ្នកលក់​ម្សៅ​តាម​អន​ឡាញ​!

ជាមួយគ្នានេះ ក៏មានការលើកឡើង ពីសំណាក់មហាជនថា វ៉ាន់ នីឡា នៅក្មេងមែន តែចេះមានគំនិតរកសីុគួរឱ្យ សរសើរ ។ អ្វីដែលកត់សំគាល់នោះ កាន់តែធំពេញរូប ពេញរាង វ៉ាន់ នីឡា កាន់តែមានសម្រស់ស្រស់ស្អាតនិង មានការតុបតែងខ្លួនឃ្យូត ឃ្យូតគួរអោយខ្នាញ់។តែគួរអោយស្តាយតារាវ័យក្មេងរូបនេះ មានម្ចាស់បេះដូងរួចទៅហើយ ក្រៅពីកំប្លែង វ៉ាន់ នីឡា កំពុងមមាញឹកថតរឿងដុំ ដែលមានចំណងជើងថា «លត់ដែកថែប» ដែល មាននាយចឺម ជាដៃគូរកំប្លែងរួមសម្តែងជាមួយដែរ ។

តារា​កំប្លែង វ៉ាន់ នី​ឡា ក្លាយជា​អ្នកលក់​ម្សៅ​តាម​អន​ឡាញ​!

វ៉ាន់ នីឡា ក៏ជាពិធីការិនីនៅក្នុងកម្មវិធីប្រគុំ តន្ត្រី ផ្សាយផ្ទាល់របស់ស្រាបៀរអិុចស្ពឺត ។តែយ៉ាងណាមានការលើកឡើងថា ការប្រើប្រាស់ពាក្យពេចន៍របស់ វ៉ាន់ នីឡា នៅមានកម្រិតនៅឡើយ ៕ ចេនី