ភិន សុ​ដា​លី​ស វិល​ចូល​ផ្ទះ​និង​ទទួល​ការងារ​ថ្មី​ពី​ឪពុក​

នៅយប់ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០១៦ ភិន សុដាលីស បានបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញឲ្យឃើញថា នាងកំពុងស្ថិតនៅក្នុងបន្ទប់ក្នុងផ្ទះឪពុកម្តាយរបស់ខ្លួនវិញហើយ ។

ភិន សុ​ដា​លី​ស វិល​ចូល​ផ្ទះ​និង​ទទួល​ការងារ​ថ្មី​ពី​ឪពុក​

បន្ទាប់ពីឃើញរូបភាពមួយសន្លឹកនេះ បានធ្វើឲ្យអ្នកក្នុងនិងក្រៅសិល្បៈគិតថា ភិន សុដាលីស បានវិលត្រឡប់ចូលទៅរស់នៅជាមួយ ក្រុមគ្រួសាររបស់នាងវិញ ជាពិសេស ឪពុករបស់នាងបានប្រគល់ការងារមួយឲ្យនាងធ្វើថែមទៀតផង ។

កន្លងមកមានពត៌មានជាច្រើនថា ភិន សុដាលីស បានវិលត្រឡប់ចូលទៅរស់នៅក្នុងទ្រនុំចាស់របស់ខ្លួនហើយ បន្ទាប់ពីមានរឿងប្តឹងផ្តល់លែងជាមួយស្វាមីឥតខាន់ស្លា ។ ទោះបីជាមានពត៌មានបែបនេះក្តី នៅតែពុំទាន់ច្បាស់ថាតើ ភិន សុដាលីស ត្រឡប់ទៅរស់នៅផ្ទះដូចដើមឬយ៉ាងណានោះទេ ពីព្រោះគេនៅតែឃើញនាងរស់នៅក្នុងខុនដូមួយ ។

តាមរយៈរូបភាពមួយសន្លឺកនេះ បានធ្វើឲ្យប្រិយមិត្តដែលស្នេហាវិស័យសិល្បៈគិតថា ភិន សុដាលីស បានវិលត្រឡប់ចូលទៅរស់នៅជាមួយក្រុមគ្រួសារនាងវិញហើយ ពីព្រោះនៅពីក្រោយខ្នងរូបភាពនេះគឺជាបន្ទប់ដ៏ស្រស់ស្អាតដែល ភិន សុដាលីស ធ្លាប់រស់នៅនាពេលកន្លងមក ។

ចុងក្រោយនេះ ឪពុករបស់ ភិន សុដាលីស ក៏បានផ្តល់ការងារថ្មីមួយឲ្យនាងកាន់កាប់ផងដែរ ៕

                                                               អាលីណា

អត្ថបទពី៖ ប្រជាប្រិយ


ភិន សុ​ដា​លី​ស វិល​ចូល​ផ្ទះ​និង​ទទួល​ការងារ​ថ្មី​ពី​ឪពុក​

ឯកអគ្គ​​​រដ្ឋ​​​ទូត​​​ជិត​​​ចប់​​​​អាណត្តិ​​​​​​៖ គណបក្ស​​​ប្រជាជន​​​​​​​​​ប្តេជ្ញា​​​​​​កាន់​​​អំណាច​​​បន្ត​​​

ភិន សុ​ដា​លី​ស វិល​ចូល​ផ្ទះ​និង​ទទួល​ការងារ​ថ្មី​ពី​ឪពុក​

សម្ភាស​បង​ប្អូន​ភ្លោះ​ដែល​ជិតស្និទ្ធ​នឹង​លោក កែម ឡី ក្រោយ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស