សម្ភាស​បង​ប្អូន​ភ្លោះ​ដែល​ជិតស្និទ្ធ​នឹង​លោក កែម ឡី ក្រោយ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស

បងប្អូនភ្លោះជាសកម្មជនបរិស្ថាន និងជាអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនឹងលោក កែម ឡី បានភៀសខ្លួនទៅក្រៅប្រទេសកាលពីព្រឹកថ្ងៃ១៤ ខែកក្តដា ដោយហេតុតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ក្រោយឃាតកបាញ់ផ្ដាច់ជីវិតលោក កែម ឡី នៅកណ្ដាលក្រុងភ្នំពេញ។

បងប្អូនភ្លោះឈ្មោះ ជុំ ហួត និង ជុំ ហួរ បានជួបលោក កែម ឡី នៅថ្ងៃទី៩ ខែកក្កដា គឺ១ថ្ងៃមុនការបាញ់សម្លាប់លោក កែម ឡី នៅកន្លែងដដែល ដែលពួកគាត់បានជួបគ្នា គឺហាងកាហ្វេស្តាម៉ាត (Star Mart) នៅក្នុងស្ថានីយសាំងកាល់តិច កែងស្តុបបូកគោ។ អ្នកទាំងពីរបញ្ជាក់ថា មានណាត់ជួបជាមួយលោក កែម ឡី នៅម៉ោង ១០ព្រឹក នៅថ្ងៃដែលឃាតកបាញ់សម្លាប់លោក កែម ឡី នៅម៉ោងប្រមាណជិត ៩។

ក្រោយការបាញ់សម្លាប់លោក កែម ឡី យុវជនទាំងពីរនាក់ប្ដេជ្ញាថា នឹងបន្តបេសកកម្មពីលោក កែម ឡី ដែលការប្រកាសប្ដេជ្ញានោះ ត្រូវបានគេថតបង្ហោះនៅលើបណ្ដាញហ្វេសប៊ុក (Facebook)។

សូមស្ដាប់កិច្ចសម្ភាសន៍ផ្ទាល់រវាងលោក ជុន ច័ន្ទបុត្រ និងបងប្អូនភ្លោះទាំង២ នាក់៖

ប្រភពៈ RFA


Related Posts