យួន​នេសាទ​ខុសច្បាប់​លើ​ដែនទឹក​ខ្មែរ​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ របួស​៣​នាក់​ និង​សមត្ថកិច្ច​រង​របួស​ម្នាក់​


​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​២១​និង​១៥​នាទី​រាត្រី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៦​ម្សិលមិញ​ នៅ​ត្រង់​ចំណុច​ភូមិ​បន្ទាយ​ស្លឹក​ ឃុំ​ជ័យ​ជោគ​ ស្រុក​បុរី​ជលសា​ ខេត្តតាកែវ​ (​លើ​ខ្នង​ប្រឡាយ​លេខ​០៧​ ខាងត្បូង​ប្រឡាយ​លេខ​៨៦​ ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រ​ និង​មាន​ចម្ងាយ​ប្រមាណ​៣.៦០០​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម​)​ មាន​ករណី​ផ្ទុះអាវុធ​ចំនួន​២០​គ្រាប់​ពី​សំណាក់​កងកម្លាំង​ជលផល​ (​សេក​យំ​)​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​(​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​)​ បណ្តាល​ឲ្យ​ជនជាតិ​វៀតណាម​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​ចំនួន​៣​នាក់​ទៀត​រង​របួស​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជលផល​កម្ពុជា​ម្នាក់​ក៏​ទទួល​រង​របួស​ដែរ​ ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ជា​បន្ទាន់​ ។​

​ជនជាតិ​វៀតណាម​ដែល​ចូល​នេសាទ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា​ ហើយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ដោយ​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ស្លាប់​ និង​រង​របួស​នោះ​ រួម​មាន​ ៖

១-​ឈ្មោះ​ អាលាប​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​យិ​ន​ទៀង​ សង្កាត់​នូ​យ​សាម​ ក្រុង​ចូ​វ​ដុក​(​ស្លាប់​)​ ។​
២-​ឈ្មោះ​ អា​ឡឺ​យ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​យិ​ន​ទៀង​ សង្កាត់​នូ​យ​សាម​ ក្រុង​ចូ​វ​ដុក​(​រង​របួស​)​ ។​
៣-​ឈ្មោះ​ អា​ញ៉ា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​យិ​ន​ទៀង​ សង្កាត់​នូ​យ​សាម​ ក្រុង​ចូ​វ​ដុក​(​រង​របួស​)​ ។​
៤-​ឈ្មោះ​ ឡេ​ យ៉ាំ​ង​ដាក​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​យិ​ន​លេ​ហា​យ​ សង្កាត់​នូ​យ​សាម​ ក្រុង​ចូ​វ​ដុក​(​រង​របួស​)​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​បំពេញ​សំណុំ​ឯកសារ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

យួន​នេសាទ​ខុសច្បាប់​លើ​ដែនទឹក​ខ្មែរ​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ របួស​៣​នាក់​ និង​សមត្ថកិច្ច​រង​របួស​ម្នាក់​

Related