បង្ក្រាប​ទីតាំង​ហ្គេម​អ៊ិន​ធី​ណេ​ត ឃាត់ខ្លួន​ក្មេង​តូចៗ​ចូល​លេង​២៣​នាក់​

6 Videos


នៅល្ងាចថ្ងៃទី១៤ ខែក្ក្កដា ឆ្នាំ២០១៦នេះ ដោយមានការសម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត បានដឹកនាំកម្លាំងជំនាញ បង្ក្រាបទីតាំងល្បែងហ្គេមមួយកន្លែងនៅ កណ្តាលក្រុងប៉ោយប៉ែត រឹបអូសបាន ឧបករណ៍ហ្គេមកុំព្យូទ័រ ជាច្រើនគ្រឿង សិស្ស២៣នាក់ និងម៉ូតូ៥គ្រឿង។

បង្ក្រាប​ទីតាំង​ហ្គេម​អ៊ិន​ធី​ណេ​ត ឃាត់ខ្លួន​ក្មេង​តូចៗ​ចូល​លេង​២៣​នាក់​

P9

បង្ក្រាប​ទីតាំង​ហ្គេម​អ៊ិន​ធី​ណេ​ត ឃាត់ខ្លួន​ក្មេង​តូចៗ​ចូល​លេង​២៣​នាក់​

លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពី លោកបានដាក់កម្លាំងជំនាញធ្វើការស្រាវជ្រាវ រហូតបង្ក្រាបបានសម្រេច ហើយបានធ្វើការអប់រំណែនាំដល់ប្អូនៗសិស្សខាងលើ ឲ្យលះបង់ការលេងល្បែងហ្គេមអ៊ិនធីណែត ធ្វើឲ្យយើងគ្រប់ៗរូបភ្លេចការសិក្សារៀនសូត្រ ។ បន្ថែមពីនេះ លោកបានផ្តាំផ្ញើថាសូមឲ្យប្អូនទាំងអស់ជៀសឲ្យផុតពីគ្រឿងញៀន ហើយឆ្លើយថាទេ ចំពោះគ្រឿងញៀន និងឲ្យអាណាព្យាបាលទាំងអស់មកទទួល និងបានប្រគល់ម៉ូតូដែលបានដកហូតនោះផងដែរ ។

បង្ក្រាប​ទីតាំង​ហ្គេម​អ៊ិន​ធី​ណេ​ត ឃាត់ខ្លួន​ក្មេង​តូចៗ​ចូល​លេង​២៣​នាក់​

ចំពោះម្ចាស់ទីតាំង គឺពុំឃើញឡើយ ដោយម្ចាស់ទីតាំងបានឲ្យក្មេងប្រុស អាយុ ៧ឆ្នាំ ម្នាក់ជាអ្នកយកលុយជំនួសវិញ រីឯកុំព្យូទ័រ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យជំនាញ ៕  សុថាត់

បង្ក្រាប​ទីតាំង​ហ្គេម​អ៊ិន​ធី​ណេ​ត ឃាត់ខ្លួន​ក្មេង​តូចៗ​ចូល​លេង​២៣​នាក់​