អ្នកស្លាប់កើនដល់ ៨៤ នាក់​​ហើយ ក្នុងករណីផ្ទុះ​ភេរវកម្ម​នៅ​បាំ​រាំង

ចំនួនមនុស្សស្លាប់កើនឡើងដល់ ៨៤ នាក់ហើយ រួមទាំងកុមារផង ក្នុងអំពើភេរវកម្មមួយក្នុងទីក្រុង Nice ប្រទេសបារាំង ហើយក្នុងនោះមានមនុស្ស ៦៨ នាក់ផ្សេងទៀតបានរងរបួស ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អំពើភេរវកម្មនេះបានកើតឡើងដំណាលគ្នាជាមួយទិវា «Bastille Day» ប្រចាំឆ្នាំរបស់បារាំងដោយមានមនុស្សរាប់រយនាក់ចូលរួម ។ ការវាយប្រហារនេះដែរ គឺជាការវាយប្រហារពីសំណាក់អ្នកបើកបររថយន្តដឹងទំនិញម្នាក់ ដែលគេសង្ស័យជាក្រុម ISIS ព្រោះបន្ទាប់ពីត្រូវបានប៉ូលិសបាញ់សម្លាប់បុរស់ម្នាក់នោះបានស្រែកឡើងថា «Allahu Akbar» ដែលជាអទិទេពធំរបស់សាសនាអ៊ីស្លាម ។ តាមប្រភពដែលទទួលបានពីប៉ូលិសបានឲ្យដឹងថា បន្ទាប់ពីមានការវាយប្រហារ ក្រុមប៉ូលិសបានរកឃើញអត្តសញ្ញាណបណ្ណរបស់ភេរវជនម្នាក់នេះដែលបានឲ្យដឹងថា គេជាជនជាតិ បារាំង-ទុយនីស៊ី និង មានអាយុ ៣១ ឆ្នាំ ។

គួរបញ្ជាក់ដែថា កាលពីវេលាយប់ម៉ិញនេះនៅក្នុងទីក្រុង Nice ភាគខាងត្បូងប្រទេសបារាំង មានរថយន្តដឹកទំនិញមួយគ្រឿងបានបើកបរក្នុងល្បឿនប្រហែល ៦៤ គីឡូម៉ែត្រ/ម៉ោង ចូលទៅក្នុងហ្វូងមនុស្សរាប់រយនាក់ដែលកំពុងឈរមើលកាំជ្រួចក្នុងទិវា «Bastille Day» ប្រចាំឆ្នាំរបស់ប្រជាជនបារាំង ។ បន្ទាប់មកបុរសម្នាក់ដែលជាអ្នកបើករថយន្តដឹកទំនិញមួយគ្រឿងនេះបានបញ្ចេញសកម្មភាពបាញ់រៈដោយកាំភ្លើង និង គ្រាប់បែកដែលបណ្ដាលឲ្យស្លាបមនុស្សចំនួន ៨៤ នាក់រួមទាំងក្មេងផងដែរ ហើយមនុស្សចំនួន ៦៨ នាក់ផ្សេងទៀតរងរបួស ។ បន្ទាប់ពីក្រុមប៉ូលិសបានបាញ់សម្លាប់ទៅលើភេរវជនរូបនេះ គេបានស្រែកមុននឹងដាច់ខ្យល់ថា «Allahu Akbar» ដែលជាព្រះធំរបស់សាសនាអ៊ីស្លាម ដោយទង្វើនេះត្រូវបានគេសន្និដ្ឋានថាជាទង្វើរបស់ក្រុមសាលនានិយម ISIS ប៉ុន្តែទោះជាយ៉ាងណានៅមិនទាន់មានការចេញមុខបកស្រាយពីក្រុម ISIS ឡើយ ។ បន្ទាប់ពីមានការវាយប្រហារក្រុមប៉ូលិសបានរកឃើញគ្រាប់បែក និង កាំភ្លើងជាច្រើននៅលើរថយន្តរបស់ភេរវជនខាងលើ មិនត្រឹមតែប៉ុណ្ណោះគេដឹងថាភេរវជនម្នាក់នេះ ជាជនជាតិ បារាំង-ទុយនីស៊ី និង មានអាយុ ៣១ ឆ្នាំ ៕ ប្រភព៖ តេឡេក្រាប


អ្នកស្លាប់កើនដល់ ៨៤ នាក់​​ហើយ ក្នុងករណីផ្ទុះ​ភេរវកម្ម​នៅ​បាំ​រាំង

លិខិតមិត្តអ្នកអាន៖ កញ្ចក់ឆ្លុះសង្គមត្រូវបានវាយបំបែក

អ្នកស្លាប់កើនដល់ ៨៤ នាក់​​ហើយ ក្នុងករណីផ្ទុះ​ភេរវកម្ម​នៅ​បាំ​រាំង

ឯកអគ្គ​​​រដ្ឋ​​​ទូត​​​ជិត​​​ចប់​​​​អាណត្តិ​​​​​​៖ គណបក្ស​​​ប្រជាជន​​​​​​​​​ប្តេជ្ញា​​​​​​កាន់​​​អំណាច​​​បន្ត​​​