U16 ថៃ​ ឈ្នះ​ U16 ប៊្រុយណេ តែ​១-០ ខណៈ U16 ឡាវ ស្មើ​ ទីម័រ​ខាង​កើត ១-១​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​អាយុ​ក្រោម​១៦​ឆ្នាំ​បាន​យក​ឈ្នះ​ក្រុម​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប៊្រុយណេ​អាយុ​ក្រោម​១៦​ឆ្នាំ​​ដោយ​លទ្ធផល​តែ​ ១-០ ប៉ុណ្ណោះ​ ខណៈ​ក្រុម​យុវជន​ឡាវ​ បាន​ត្រឹម​ស្មើ១-១​ នឹង​ក្រុម​យុវជន​ទីម័រ​ខាង​កើត​​​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ AFF U16 Championship 2016 នៅ​ក្នុង​ពូល​ B ដែល​លទ្ធផល​នេះ​កាន់​តែ​មាន​អំណោយ​ផលល្អ​ដល់​យុវជន​កម្ពុជា។

 

U16 ថៃ​ ឈ្នះ​ U16 ប៊្រុយណេ តែ​១-០ ខណៈ U16 ឡាវ ស្មើ​ ទីម័រ​ខាង​កើត ១-១​ ក្រុម​ U16 ថៃ​

 

ការ​ប្រកួត​នៅ​តង់​ទី​មួយ ក្រុម​ U16 ថៃ​​អាច​រក​គ្រាប់​បាល់​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ​ដោយ​​ប្រធាន​ក្រុម​ Arnon Prasongporn នៅ​នាទី​ទី​២០។ ចំពោះ​ក្រុម U16 ប៊្រុយណេ​ មិន​មាន​ឱកាស​ទម្លាយ​សំណាញ់​ទី​របស់​ថៃ​ឡើយ ដោយ​បាន​ត្រឹម​តែ​ការពារ​ច្រើន​ជាង​ប្រយុទ្ធ ខណៈ​ក្រុម​យុវជន​ថៃ​បាន​ព្យាយាម​វាយ​សម្រុក​ខ្លាំង​។​ ចំពោះ​ការ​ប្រកួត​តង់​ទី​ពីរ ក្រុម​ទាំង​ពីរ​មិន​អាច​រក​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ឡើយ។១

 

ការ​ប្រកួត​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច ក្រុម​យុវជន​ជម្រើស​ជាតិ​ឡាវ​បាន​ត្រឹម​ស្មើ​ក្រុម​យុវជន​ជម្រើស​ជាតិ​ទីម័រ​ខាង​កើត​ដោយ​លទ្ធផល  ១-១។ មួយគ្រាប់​របស់​ទីម័រ​បាន​កើត​មាន​ឡើង​ដោយ​សារ​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ​ឡាវ Keodouangdet នៅ​នាទី​ទី​២៤ នៅ​តង់​ទី​មួយ ប៉ុន្តែ​កីឡាករ​របស់​ឡាវ Boungkong បាន​ស៊ុត​ចូល​ទី​របស់​ទីម័រ​ដើម្បី​តាម​ស្មើនៅ​នាទី​ទី​៨៥​ដែល​លទ្ធផល​នេះ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត។

 

លទ្ធផល​ទាំង​ពីរ​​គូ​ថ្ងៃ​​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​នៅ​តែ​ឈរ​លើ​កំពូល​តារាង​ពូល B ដោយ​មាន​៦​ពិន្ទុ​ស្មើ​នឹង​ក្រុម​យុវជន​ថៃ។ អ្វី​ដែល​កាន់​តែ​អំណោយ​ផល​សម្រាប់​យុវជន​កម្ពុជា​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះ​គឺ ក្រុម​ទីម័រ​ខាង​កើត​បាន​ត្រឹម​ស្មើ​ឡាវ​ដែល​​សម្ពាធ​លើ​យុវជន​កម្ពុជា​កាន់​តែ​ធូរ​ស្រាល ខណៈ​ទីម័រនៅ​សល់​តែ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ ហើយ​កម្ពុជា​នៅ​សល់​២​ប្រកួត ហើយ​ក្រុម​ឡាវ​ទើប​មាន​១​ពិន្ទុ​ប៉ុណ្ណោះ។ ចំពោះ​ក្រុម​យុវជន​ប៊្រុយណេ​អស់​ឱកាស​ឡើង​វគ្គ​បន្ត​ហើយ បន្ទាប់​ពី​ចាញ់​៣​ប្រកួត​ជាប់​គ្នា៕

 

U16 ថៃ​ ឈ្នះ​ U16 ប៊្រុយណេ តែ​១-០ ខណៈ U16 ឡាវ ស្មើ​ ទីម័រ​ខាង​កើត ១-១​

 

 

U16 ថៃ​ ឈ្នះ​ U16 ប៊្រុយណេ តែ​១-០ ខណៈ U16 ឡាវ ស្មើ​ ទីម័រ​ខាង​កើត ១-១​ក្រុម U16 ប៊្រុយណេ

 

U16 ថៃ​ ឈ្នះ​ U16 ប៊្រុយណេ តែ​១-០ ខណៈ U16 ឡាវ ស្មើ​ ទីម័រ​ខាង​កើត ១-១​

 

អត្ថបទ៖ ជាន ចាន់រ៉ា​​