មិន​ចាញ់​ ជប៉ុន​ ឡើយៈ ចិន​ អាច​ផលិត​រថភ្លើង​លឿន​ជាង​៤០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​


ប្រទេស ចិន បានសាកល្បងរថភ្លើងល្បឿនលឿន នៅភាគកណ្ដាលប្រទេស ជារថភ្លើងដែលមានល្បឿនហូតដល់ ៤២០ គីឡូម៉ែត្រក្នុងមួយម៉ោង អាចធ្វើដំណើរពីព្រំដែនម្ខាងទៅព្រំដែនម្ខាងទៀត ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។
មិន​ចាញ់​ ជប៉ុន​ ឡើយៈ ចិន​ អាច​ផលិត​រថភ្លើង​លឿន​ជាង​៤០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

ប្រធានក្រុមស្រាវជ្រាវនៃក្រុមបណ្ឌិតវិទ្យាសាស្ត្រផ្លូវដែករបស់ប្រទេស ចិន និយាយថា លទ្ធផលនៃការសាកល្បង កំពុងស្ថិតក្រោមការវាយតម្លៃ ហើយវាបានផ្ដល់ទិន្នន័យសម្រាប់ការស្រាវជ្រាវនាពេលអនាគត ។

ក្នុងពេលឆ្លងកាត់ព្រំដែន ត្រូវដូរចង្កូតព្រោះច្បាប់បើកបរនៃប្រទេស ចិន និង រុស្ស៊ី ខុសគ្នា ចំណែករថភ្លើងល្បឿនលឿនមិនតម្រូវឲ្យប្ដូរចង្កូតឡើយ ជាអ្វីដែលជួយសន្សំសំចៃប្រាក់ និងពេលវេលា ។ ប្រទេស ចិន បានសាងសង់ផ្លូវដែកប្រវែង ១៦០០ គីឡូម៉ែត្រ សម្រាប់រថភ្លើងល្បឿនលឿន ភ្ជាប់ទីក្រុងជាច្រើននៅទូទាំងប្រទេសចិន ។ មន្ត្រីជាន់ខ្ពស់ចិនអះអាងថា តាមរយៈសមិទ្ធផលនេះបង្ហាញថាសាធារណរដ្ឋប្រជាមានិតចិន គឺជាប្រទេសនាំមុខមួយក្នុងការផលិតរថភ្លើងល្បឿនលឿន ។

សាស្ត្រាចារ្យសាកលវិទ្យាល័យក្នុងទីក្រុង ប៉េកាំង និងជាប្រធានកម្មវិធីស្រាវជ្រាវអំពីផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿន បានបញ្ជាក់អំពីផែនការ ១២ ឆ្នាំ អំពីការស្រាវជ្រាវបច្ចេកវិទ្យា សម្រាប់រថភ្លើងល្បឿនលឿន ។ ប្រទេសចិនបានធ្វើកិច្ចព្រមព្រៀងរវាងប្រទេស ចិន និងប្រទេស រុស្ស៊ី ក្នុងការភ្ជាប់ផ្លូវដែករវាងទីក្រុង មូស្គូ និង ទីក្រុង ហ្កាសាន របស់ប្រទេស កាហ្សាក់ស្ថាន ហើយបន្តរហូតដល់ទីក្រុង ប៉េកាំង ជាប្រពន្ធផ្លូវដែកល្បឿនលឿនដែលនឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងនីមួយៗ ។
មិន​ចាញ់​ ជប៉ុន​ ឡើយៈ ចិន​ អាច​ផលិត​រថភ្លើង​លឿន​ជាង​៤០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

ប្រែសម្រួល៖ kqube
ប្រភព៖ myanmaritv

  • មិន​ចាញ់​ ជប៉ុន​ ឡើយៈ ចិន​ អាច​ផលិត​រថភ្លើង​លឿន​ជាង​៤០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: