Cristiano Ronaldo បង្ហាញ​ឡាន​ថ្មី​តម្លៃ​១.៧លាន​ផោន​ក្រោយ​លើក​ពាន​ Euro 2016 ​ជាមួយ​ព័រទុយហ្គាល់

តារាបាល់ទាត់ Real Madrid កីឡាករ Cristiano Ronaldo ពេលនេះកំពុងតែសម្រាកវិស្សមកាលថ្មី បន្ទាប់ពីជួយជម្រើសជាតិព័រទុយហ្គាល់លើកពាន Euro2016 ហើយនៅថ្ងៃនេះ កីឡាករបានបង្ហាញរថយន្តថ្មីស្រឡាងមួយតម្លៃ ១.៧លានផោន។

Cristiano Ronaldo បង្ហាញ​ឡាន​ថ្មី​តម្លៃ​១.៧លាន​ផោន​ក្រោយ​លើក​ពាន​ Euro 2016 ​ជាមួយ​ព័រទុយហ្គាល់
អតីតកីឡាកររបស់ Manchester United បានបង្ហោះរូបថតក្នុងបណ្ដាញសង្គម Instagram នៅរថយន្តម៉ាក Bugatti Veyron 16.4 Grand Sport ដើម្បីអបអរថ្ងៃឈប់សម្រាកវិស្សមកាលរបស់ខ្លួនក្នុងទីក្រុង Ibiza។ បើតាមប្រភពឡានអាចមានល្បឿនចាប់ពី០ទៅ៦០ម៉ាយក្នុងមួយម៉ោងត្រឹមតែ២.៤វិនាទី ហើយនឹងឡើងដល់១០០ម៉ាយក្នុងមួយម៉ោងពេលបើកបាន៥.០វិនាទី។ ល្បឿនលឿនបំផុតគឺ២៥៥ម៉ាយក្នុងមួយម៉ោង។ គេជឿជាក់ថារថយន្តម៉ាកនេះ មានត្រឹមតែ៤៥០គ្រឿងប៉ុណ្ណោះ ដែលត្រូវបានផលិត ហើយសម្រាប់តួខាងក្រៅនៃឡាននេះគេផលិតចេញពីសរសៃកាបូន (carbon fibre)។

ទោះបីជាកីឡាករវ័យចំណាស់បន្តិចតែនៅខ្លាំងរូបនេះ ចំណាយលុយច្រើនសម្រាប់ការកម្សាន្តផ្ទាល់ខ្លួនក៏គាត់នៅមិនភ្លេចបរិច្ចាគប្រាក់យ៉ាងច្រើនក្នុងកិច្ចការសប្បុរសធម៌នោះដែរ។ ខ្សែប្រយុទ្ធរូបនេះ បានក្លាយជាអត្តពលិក (អ្នកកីឡា)ដែលចំណាយលុយសម្រាប់កិច្ចការសប្បុរសធម៌ច្រើនបំផុតក្នុងពិភពលោក តាមការស្រាវជ្រាវរបស់ DoSomething.org កាលពីឆ្នាំ២០១៥។

បន្ទាប់ពីអបអរឲ្យអស់ដៃ នូវភាពជោគជ័យរបស់ខ្លួនក្នុងសប្ដាហ៍នេះ គាត់នៅមិនភ្លេចទៅឲ្យពេទ្យពិនិត្យរបួសជង្គង់របស់គាត់នោះដែរ ព្រោះកីឡាកររូបនេះ មិនចូលចិត្តនៅក្រៅទីលានយូរពេកដែរ។

Cristiano Ronaldo បង្ហាញ​ឡាន​ថ្មី​តម្លៃ​១.៧លាន​ផោន​ក្រោយ​លើក​ពាន​ Euro 2016 ​ជាមួយ​ព័រទុយហ្គាល់

ប្រែសម្រួល៖ kqube
ប្រភព៖ Metro

  • Cristiano Ronaldo បង្ហាញ​ឡាន​ថ្មី​តម្លៃ​១.៧លាន​ផោន​ក្រោយ​លើក​ពាន​ Euro 2016 ​ជាមួយ​ព័រទុយហ្គាល់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:កំសាន្ត
Tags: