បុរស​ឥណ្ឌា​ល្បី​ពាក់​មាស​ស្រោច​ខ្លួន​​​ ​ត្រូវ​គេ​សម្លាប់​​​​​​ថ្ងៃ​នេះ

​បុរស​ជនជាតិ​ឥណ្ឌា​​​​​​​អាយុ​​ ៤៤​ឆ្នាំ ​​លោក Dattatray Phuge មាន​​រហស្សនាម​​បុរស​អាវ​មាស​​ ឬ​ Gold Shirt Man ល្បី​​ពាក់​ខ្សែក​ ខ្សែដៃ​ ចិញ្ចៀន និង​អាវ​​មាស​​ស្រោច​​ខ្លួន​​​ ត្រូវ​គេ​​​សម្លាប់​​​​​​នៅ​ពី​មុខ​​​​កូន​ប្រុស​​នៅ​​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

បុរស​ឥណ្ឌា​ល្បី​ពាក់​មាស​ស្រោច​ខ្លួន​​​ ​ត្រូវ​គេ​សម្លាប់​​​​​​ថ្ងៃ​នេះ
​​​​​ក្រោយ​កើត​ហេតុ​​​​​ ប៉ូលិស​​ឥណ្ឌា​​បាន​ចាប់​ខ្លួន​​មនុស្ស​​ ៤​នាក់​​ពាក់ព័ន្ធ​​នឹង​​​​ឃាតកម្ម​នេះ​ រួម​ទាំង​ក្មួយ​ប្រុស​​របស់​គាត់ម្នាក់​​ផង។​ លោក​ Phuge ​គឺ​ជា​អ្នក​ជំនួញ​​មួយ​រូប​ ​​​ដែល​បាន​​ប្រមូលប្រាក់​ពី​​អ្នក​វិនិយោគ​​​​ជា​ច្រើន​នាក់​​​​​​ ហើយ​​កំពុង​ជាប់​បណ្ដឹង​​ព្រហ្មទណ្ឌ​​​មួយ​ថែម​ទៀត​។ ​អ្នក​វិនិយោគ​ខ្លះ​​​បាន​ត្អូញត្អែរ​​ពី​ភាព​​​មិន​ប្រក្រតី​​​​នៃ​​​​ការ​ប្រមូល​ប្រាក់ ​​ហើយ​ប៉ូលិស​​បាន​ដាក់​ការ​សង្ស័យ​លើ​​​​​​​​អ្នក​ទាំង​នោះ​ នៅ​ពីក្រោយ​ឃាតកម្ម​​​គិត​ទុក​ជាមុន​​ដែរ​។
បុរស​ឥណ្ឌា​ល្បី​ពាក់​មាស​ស្រោច​ខ្លួន​​​ ​ត្រូវ​គេ​សម្លាប់​​​​​​ថ្ងៃ​នេះ
ប៉ូលិស​និយាយ​ថា​​​ Phuge ​​ត្រូវ​បាន​​គេ​វាយ​​​នៅ​​កណ្ដាល​វាល​​រហូត​ដល់​ស្លាប់​ជាមួយ​​​​ដុំថ្ម និង​អាវុធ​មុតស្រួច​​។ លោក​ និង​កូន​ប្រុស​​ត្រូវ​​​បាន​ជន​សង្ស័យ​​ម្នាក់​​​​ក្នុង​ចំណោម​ជន​សង្ស័យ​ផ្សេង​ទៀត អញ្ជើញ​​​ឲ្យ​​ទៅ​ចូល​រួម​​​ពី​ធី​ខួប​កំណើត​មួយ ​រួច​គេ​​ធ្វើ​សកម្ម​ភាព​​សម្លាប់​តែ​ម្ដង។ ប្រភព​ដដែល​​បន្ថែម​ថា​ ​មុន​កើត​ហេតុ​​​​​​​​ Phuge ធ្លាប់​មាន​ជម្លោះ​​ជាមួយ​​អ្នក​រក​ស៊ី​ ៨​ទៅ​១០​ថ្ងៃ​​​​កន្លង​ទៅ​ហើយ។
បុរស​ឥណ្ឌា​ល្បី​ពាក់​មាស​ស្រោច​ខ្លួន​​​ ​ត្រូវ​គេ​សម្លាប់​​​​​​ថ្ងៃ​នេះ
គួរ​​រម្លឹក​ថា​ រូបថត​​​របស់​​​ Phuge លើក​​​ដំបូង​​​​ត្រូវ​​បាន​​​​ចែកចាយ​​​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ ​គឺ​លោក​បាន​ពាក់​​អាវ​​​​​​​ផលិត​ពី​មាស​ ២២​ការ៉ាត់ និង​​ទម្ងន់​ ៣,៥​គីឡូក្រាម​​ កាល​ពី​ ​៣​ឆ្នាំ​មុន ពេល​នោះ​​បាន​ទាក់​ទាញ​​​​ចំណាប់​អារម្មណ៍​មនុស្ស​​​ស្ទើរ​ទូទាំង​ពិភពលោក​តែ​ម្ដង​៕​​
បុរស​ឥណ្ឌា​ល្បី​ពាក់​មាស​ស្រោច​ខ្លួន​​​ ​ត្រូវ​គេ​សម្លាប់​​​​​​ថ្ងៃ​នេះ
បុរស​ឥណ្ឌា​ល្បី​ពាក់​មាស​ស្រោច​ខ្លួន​​​ ​ត្រូវ​គេ​សម្លាប់​​​​​​ថ្ងៃ​នេះ

ប្រែ​សម្រួល៖ sabay (ឡេង ភារុណ)
ប្រភព៖ Hindustantimes

  • បុរស​ឥណ្ឌា​ល្បី​ពាក់​មាស​ស្រោច​ខ្លួន​​​ ​ត្រូវ​គេ​សម្លាប់​​​​​​ថ្ងៃ​នេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: