អ្នក​ជំនាញ​ខាង​ភេរវកម្ម​មិន​នឹក​ស្មាន​ថា​ ISIS​ រក​ឃើញ​អាវុធ​ប្រភេទ​ថ្មី​ដូច្នេះ​សោះ​

ការបើករថយន្តសម្រុកចូលទៅក្នុងហ្វូងមនុស្ស ជារៀបនៃការវាយប្រហារភេរវកម្មមួយដែលមិនត្រូវការបច្ចេកវិទ្យាទំនើបអ្វីឡើយ ប៉ុន្តែអ្នកជំនាញខាងភេរវកម្មមិននឹកស្មានដល់ទាល់តែសោះ រហូតដល់វាបានកើតឡើងទៅលើទីក្រុង Nice ប្រទេស បារាំង កាលពីយប់មិញ ក្នុងពេលដែលមនុស្សរាប់ម៉ឺននាក់ កំពុងចូលរួមពិធីបុណ្យជាតិ ។
អ្នក​ជំនាញ​ខាង​ភេរវកម្ម​មិន​នឹក​ស្មាន​ថា​ ISIS​ រក​ឃើញ​អាវុធ​ប្រភេទ​ថ្មី​ដូច្នេះ​សោះ​
អ្នកជំនាញខាងភេរវកម្ម និងអាជ្ញាធរ ចំណាយពេល និងកម្លាំងផ្ដោតទៅលើវិធានការទប់ទល់ចំពោះការវាយប្រហារដោយគ្រាប់បែក ការបាញ់រះ ឬប្រើអាវុធមុខស្រួច ប៉ុន្តែមិនបានចាប់អារម្មណ៍ចំពោះការប្រើប្រាស់រថយន្តធ្វើជាអាវុធ ដើម្បីបើកបុក និងកិនសម្លាប់មនុស្សដូចដែលបានកើតឡើងកាលពីយប់មិញឡើយ ។

អ្វីដែលអ្នកជំនាញគិតមិនដល់ ក្លាយជាជោគជ័យដ៏ធំសម្រាប់ភេរវជន ក្រោយពីមនុស្ស ៨៤ នាក់ស្លាប់ ក្រោមការវាយប្រហារដែលចំណាយពេលត្រឹមតែប៉ុន្មាននាទី បង្កការព្រួយបារម្ភថា អាវុធដែលភេរវជនទើបរកឃើញនេះ នឹងអាចត្រូវបានយកទៅប្រើប្រាស់នៅ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាច្រើនទៀតក្នុងទ្វីបអឺរ៉ុប ។

អ្នកជំនាញផ្នែកភេរវកម្មអះអាងថា ការប្រើរថយន្តជាអាវុធ គឺពិបាកនឹងទប់ទល់បំផុត ក្នុងពេលដែលភេរវជនកំពុងបើកបរលើដងផ្លូវ ទោះបីវាមិនត្រូវការបច្ចេកវិទ្យាទំនើប ប៉ុន្តែវាពិបាកក្នុងការទប់ទល់ណាស់ ព្រោះគ្មានសញ្ញាដែលអាចមើលដឹងថាជាភេរវកម្មដូចជាគ្រាប់បែក ឬកាំភ្លើងឡើយ ។

អ្នកវិភាគជឿថា វិធីនេះ អាចនឹងត្រូវបានគេប្រើទៀត ក្នុងប្រទេស បារាំង ដដែល ឬប្រទេសផ្សេងដែលជាសម្ព័ន្ធមិត្តរបស់ បារាំង ។ មជ្ឈមណ្ឌលអន្តរជាតិសិក្សាអំពីភាពជ្រុលនិយម ឲ្យដឹងថាអ្នកឃោសនារបស់ក្រុម ISIS បានផ្សព្វផ្សាយតាំងពីខែមុនម្ល៉េះ ដល់អ្នកគាំទ្រនៅទូទាំងពិភពលោក ឲ្យអនុវត្តវិធីដូច្នេះ វាយប្រហារទៅលើមនុស្សនៅបច្ឆិមប្រទេស ។

ប្រែសម្រួល៖ kqube
ប្រភពៈ nbcnews

  • អ្នក​ជំនាញ​ខាង​ភេរវកម្ម​មិន​នឹក​ស្មាន​ថា​ ISIS​ រក​ឃើញ​អាវុធ​ប្រភេទ​ថ្មី​ដូច្នេះ​សោះ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:កំសាន្ត
Tags: