បណ្ឌិត​ម៉ុង ឬទ្ធី​ប្រាប់​ពី​គ្រឿង​ផ្សំ​ក្នុង​ការ​ធ្វើ​មុខ​ម្ហូប ញាំ​ព្រះ​ស្វា

រាជធានីភ្នំពេញ៖ ហាក់ប្លែកអារម្មណ៍បន្តិច ដោយល្ងាចនេះឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បានបង្ហើបពីគ្រឿងផ្សំ ក្នុងការធ្វើមុខម្ហូបញាំ ព្រះស្វា ជាប្រភេទមុខម្ហូបម្យ៉ាងដែលអ្នកខ្លះមិនធ្លាប់បានដឹង និងមិនចេះធ្វើ ហើយមិនស្គាល់ពីប្រភេទរុក្ខជាតិព្រៃភ្នំមួយនេះ។ លោកបានប្រាប់ថា “គ្រឿងផ្សំសម្រាប់ ធ្វើមុខម្ហូបញាំព្រះស្វា រួមមាន អង្ក្រងមានពង ទឹកប្រហុក ស្ងោរសាច់មាន់បះដាក់ លាយសាច់ជ្រូកបីជាន់ និងម្ជូរអំពិលទុំ”។
បណ្ឌិត​ម៉ុង ឬទ្ធី​ប្រាប់​ពី​គ្រឿង​ផ្សំ​ក្នុង​ការ​ធ្វើ​មុខ​ម្ហូប ញាំ​ព្រះ​ស្វា

ឧកញ៉ាបានសរសេរក្នុងទំព័រហ្វេស ប៊ុក របស់លោកដូចនេះថា “ល្ងាចនេះប្រពន្ធខ្ញុំញាំព្រះស្វា ដែលជារុក្ខជាតិដុះតាមព្រៃភ្នំហើយវាមិនចេះតែដុះនោះទេគឺដុះដោយតំបន់ ព្រះស្វានេះខ្ញុំដកមកពីភ្នំសែនដី ខេត្តកំពង់ស្ពឺ នៅចម្ការដូងប្រេងនឹងកែវផុសមានភ្នំច្រើនណាស់តែមិនមាន ដុះដើមព្រះស្វាទេ”។

លោកបានរំលឹកពីអតីតកាលនៅជំនាន់របបខ្មែរក្រហមទាក់ទងនឹងរុក្ខជាតិព្រះស្វានេះថា “កាលពីជំនាន់ប៊ុល ពត ខ្ញុំរស់នៅភ្នំជីសូ បានគុណបុណ្យព្រះស្វានេះហើយដែលជួយខ្ញុំបំបាត់ភាពអត់ ឃ្លានម្ដងម្កាលផងដែរ”៕

បណ្ឌិត​ម៉ុង ឬទ្ធី​ប្រាប់​ពី​គ្រឿង​ផ្សំ​ក្នុង​ការ​ធ្វើ​មុខ​ម្ហូប ញាំ​ព្រះ​ស្វា
បណ្ឌិត​ម៉ុង ឬទ្ធី​ប្រាប់​ពី​គ្រឿង​ផ្សំ​ក្នុង​ការ​ធ្វើ​មុខ​ម្ហូប ញាំ​ព្រះ​ស្វា
បណ្ឌិត​ម៉ុង ឬទ្ធី​ប្រាប់​ពី​គ្រឿង​ផ្សំ​ក្នុង​ការ​ធ្វើ​មុខ​ម្ហូប ញាំ​ព្រះ​ស្វា

បណ្ឌិត​ម៉ុង ឬទ្ធី​ប្រាប់​ពី​គ្រឿង​ផ្សំ​ក្នុង​ការ​ធ្វើ​មុខ​ម្ហូប ញាំ​ព្រះ​ស្វា

បណ្ឌិត​ម៉ុង ឬទ្ធី​ប្រាប់​ពី​គ្រឿង​ផ្សំ​ក្នុង​ការ​ធ្វើ​មុខ​ម្ហូប ញាំ​ព្រះ​ស្វា
ប្រភព៖ kqube

  • បណ្ឌិត​ម៉ុង ឬទ្ធី​ប្រាប់​ពី​គ្រឿង​ផ្សំ​ក្នុង​ការ​ធ្វើ​មុខ​ម្ហូប ញាំ​ព្រះ​ស្វា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: