ភរិយា​និង​គណៈ​កម្មការ​បុណ្យ​សព​លោក​បណ្ឌិត​កែម ឡី ប្រកាស​ពន្យារ​ពេល​ការ​ដង្ហែ​សព​(វីដេអូ)

រាជធានី​ភ្នំពេញ៖ ​ព្រះ​តេជ​គុណ ប៊ុត ប៊ុន​តិញ​ សមាជិក​គណៈ​កម្មការ​បុណ្យ​សព​លោក បណ្ឌិត កែម ឡី បាន​ប្រកាស​ធ្វើការ​ពន្យារ​ពេល​ដង្ហែ​សព លោក ‪‎កែម​ឡី‬ តាម​ការ​សំណូម​របស់​ប្រជាពលរដ្ឋ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេស​ប៊ុក របស់​សព​លោក​បណ្ឌិត កែម ឡី នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​កន្លង​ទៅ​គណៈ​កម្មការ​បុណ្យ​សព​លោក​កែម ឡី គ្រោង​នឹង​ដង្ហែ​សព​ទៅ​កាន់​ស្រុកកំណើត​នៅ​ឯ​ខេត្ត​តាកែវ នៅ​ថ្ងៃអាទិត្យ ទី​១៧​ ខែ​កក្កដា​នេះ​ ដោយ​មូល​ហតុ​មិន​អាច​ទុក​សាកសព​យូរ​បាន ព្រោះ​មាន​សភាព​ទ្រុឌទ្រោម​ទៅ​ៗ​។

តែ​ដោយសារ​តែ​មាន​ការ​ឧបត្ថម្ភ​គ្រែ​ទឹក​កក​ពី​សប្បុរស​ជន ​ដែល​អាច​រក្សា​សាកសព​បាន ណា​មួយ​មានការ​ទទូច​ស្នើ​សុំ​ពី​អ្នក​ស្រលាញ់​លោក​កែម ឡី ផង​នោះ​ ទើប​គណៈកម្មការ​សម្រេច​ពន្យារ​ពេល​នៃ​ការ​ដង្ហែ។ ដោយ​គណៈកម្មការ​និង​ប្រកាស​ថ្ងៃ​ដង្ហែ​ពិត​ប្រាកដ​នៅ​ពេល​ក្រោយ។

ក្នុង​ទំព័រ​ហ្វេស​ប៊ុក​នោះ​ឲ្យ​ដឹង​ទៀត​ថា “សព​លោក កែម ឡី បាន​ប្ដូរ​មក​ដាក់​លើ​គ្រែ​ទឹកកក​កាល​ពី​វេលា​ម៉ោង ១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ​ ហើយ​ត្រូវ​បាន​រៀបចំ​រួចរាល់​នៅ​វេលា​ម៉ោង ៤និង​៣០​នាទី​ព្រឹក ថ្ងៃ​ដដែល។ ដូច​នេះ​សេចក្ដី​ប្រកាស​របស់​យើង​ខ្ញុំ​កន្លង​មក សព​របស់​លោក កែម ឡី នឹង​មិន​ត្រូវ​បូជា​នោះ​ទេ”៕

ប្រភព៖ kqube

  • ភរិយា​និង​គណៈ​កម្មការ​បុណ្យ​សព​លោក​បណ្ឌិត​កែម ឡី ប្រកាស​ពន្យារ​ពេល​ការ​ដង្ហែ​សព​(វីដេអូ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: