វេទនា​ហើយ​ រស់​នៅ​យ៉ាងម៉េច​បើ​ទំនិញ​ស្រាប់​តែ​ឡើង​ថ្លៃ​៤០០%​

ពលរដ្ឋក្នុងទីក្រុង បឺណូសអ៊ែររ៉េស (Buenos Aires) ប្រទេស អាហ្សង់ទីន ដើរក្បួនតវ៉ាប្រឆាំងនឹងការកើនឡើងតម្លៃទំនិញ និងសេវាកម្មគ្រប់ប្រភេទ ក្រោយពីតម្លៃទំនិញកើនឡើងរហូតដល់ ៤០០% ។ ប្រជាជននិយាយថា ពួកគេកំពុងតវ៉ាប្រឆាំងនឹងការកើនឡើងនៃតម្លៃទំនិញ ព្រោះប្រជាជនពុំមានប្រាក់គ្រប់គ្រាន់សម្រាប់ការចំណាយខ្ពស់ដូច្នេះឡើយ ។

ចំណែកតុលាការបានសម្រេចកាលពីសប្ដាហ៍មុនប្រឆាំងទៅនឹងតម្លៃខ្ពស់របស់ទំនិញនៅទូទាំងប្រទេស ដែលជាវិធានការដំឡើងថ្លៃទំនិញដាក់ចេញដោយប្រធានាធិបតី បំណងកាត់បន្ថយឱនភាពសារពើពន្ធ តាមរយៈការបង្កើនពន្ធលើទំនិញ និងសេវាកម្មផ្សេងៗជាហេតុធ្វើឲ្យតម្លៃទំនិញកើនឡើងខ្លាំង ។

បាតុករនិយាយថាប្រាក់ខែរបស់បុគ្គលិកខុសគ្នាឆ្ងាយពីតម្លៃទំនិញដែលកើនឡើងយ៉ាងគំហុក ។ ពួកគេនិយាយថាគ្រាន់តែចំណាយទៅលើតម្លៃប្រេងសាំង អស់ ១០០ ដុល្លារក្នុងមួយខែ ក្នុងពេលប្រាក់ចំណូលត្រឹមតែ៥០០ដុល្លារក្នុងមួយខែ ។
វេទនា​ហើយ​ រស់​នៅ​យ៉ាងម៉េច​បើ​ទំនិញ​ស្រាប់​តែ​ឡើង​ថ្លៃ​៤០០%​

វេទនា​ហើយ​ រស់​នៅ​យ៉ាងម៉េច​បើ​ទំនិញ​ស្រាប់​តែ​ឡើង​ថ្លៃ​៤០០%​

វេទនា​ហើយ​ រស់​នៅ​យ៉ាងម៉េច​បើ​ទំនិញ​ស្រាប់​តែ​ឡើង​ថ្លៃ​៤០០%​

ប្រែសម្រួល៖ kqube
ប្រភព៖ presstv

  • វេទនា​ហើយ​ រស់​នៅ​យ៉ាងម៉េច​បើ​ទំនិញ​ស្រាប់​តែ​ឡើង​ថ្លៃ​៤០០%​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:កំសាន្ត
Tags: