វៀតណាម ៖ បុរស​ម្នាក់​ស្លាប់ ដោយសារ​ប្រពន្ធ​ចាប់​ច្របាច់​លិង្គ ៥ នាទី​ និពន្ធដោយ : ធីតា       July-15-2016, 9:39 pm         37

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132វៀតណាម ៖ បុរស​ម្នាក់​ស្លាប់ ដោយសារ​ប្រពន្ធ​ចាប់​ច្របាច់​លិង្គ ៥ នាទី​រូបថតបុរសយកដៃខ្ទប់លិង្គ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លាប់ ដោយ​ថប់ដង្ហើម នៅពេលដែល​ប្រពន្ធ​របស់ខ្លួន​ចាប់​ច្របាច់​លិង្គ​យ៉ាង​ណែន​រយៈពេល ៥ នាទី ពេល​កើតមាន​ជម្លោះ​ក្នុង​គ្រួសារ​។​

​រឿងហេតុ​បានកើត​ឡើង នៅពេលដែល Le Kim Khai អាយុ ៥៣ ឆ្នាំ ត្រឡប់មកផ្ទះ​នៅ​ខេត្ត Tien Giang ហើយ​ត្រូវ​ប្រពន្ធ និង​កូន​មិន​ឲ្យ​ចូល​ផ្ទះ ដោយ​យក​សោរ​មកចាក់​របង​ជាប់​។ បុរស​នេះ​ក្តៅក្រហាយ ក៏​យក​រណារ​មក​អារ​សោរ​ចេញ​។ មិន​បង្អង់​យូរ គ្រាន់តែ​បាន​ចូល​ខាងក្នុង​ភ្លាម គាត់​ក៏​ទះតប់​ប្រពន្ធ​ភ្លែត​។ គ្មាន​វិធី​តដៃ​បាន ប្រពន្ធ​ក៏​ចាប់​ច្របាច់​លិង្គ​ប្តី​យ៉ាង​ណែន​។ ប្តី​ចាប់ផ្តើម​ទន់ជង្គង់ ឆ្លៀត​ពេលនោះ ប្រពន្ធ​ក៏​ឡើង​ជិះ​លើ​ពោះ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ ដោយ​បន្ត​ច្របាច់​លិង្គ​មិន​ព្រម​ដក​ដៃ​។ អាហារ​បាន​ច្រាល​ចេញពី​ក្រពះ រួច​ធ្លាក់​ចូលក្នុង​បំពង់ខ្យល់​របស់​បុរស​ជា​ប្តី​។ ប្រពន្ធ​នៅតែ​មិន​ព្រម​លែងដៃ រហូត​ទាល់តែ​អ្នកជិតខាង​ចូលមក​អន្តរាគមន៍​។ ប៉ុន្តែ ពេលនោះ បុរស​ជា​ប្តី​បាន​បាត់ស្មារតី​ទៅហើយ​។ គាត់​បាន​បាត់​បង់ជីវិត​នៅពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ប៉ូលិស​ថា គាត់​គ្រាន់តែ​ចង់​ព្រមាន​ប្តី​ប៉ុណ្ណោះ ព្រោះថា​ប្តី​របស់គាត់​តែងតែ​ប្រើ​អំពើហិង្សា​មកលើ​រូបគាត់​ជារឿយៗ​៕

​ប្រភព​៖ Daily Mail