បុរស​ល្មោភកាម ចាប់​ក្មេងស្រី​អាយុ ១០ ឆ្នាំ រំលោភ​មួយ​ព្រឹក ៥ ដង​

6 Videos


បុរសល្មោភកាមម្នាក់បានចាប់ទាញដៃក្មេងស្រីអាយុ ១០ ឆ្នាំ ចូលទៅក្នុងបន្ទប់របស់ខ្លួន រួចចាប់រំលោភបានសម្រេច ៥ ដង ហើយថែមទាំងគំរាមសម្លាប់ក្មេងស្រីរងគ្រោះទៀតផងបើសិនជាហ៊ានទម្លាយរឿងនេះឲ្យឪពុកម្តាយ និង អ្នកដទៃដឹង ។

P9

បុរស​ល្មោភកាម ចាប់​ក្មេងស្រី​អាយុ ១០ ឆ្នាំ រំលោភ​មួយ​ព្រឹក ៥ ដង​
បុរស​ល្មោភកាម ចាប់​ក្មេងស្រី​អាយុ ១០ ឆ្នាំ រំលោភ​មួយ​ព្រឹក ៥ ដង​

ប៉ុន្តែទង្វើដ៏ថោកទាបនេះ ត្រូវបានបែកធ្លាយដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ ហើយប្តឹងទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ចាប់វាយខ្នោះភ្លាមៗតែម្តង ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០១៦ ស្ថិតនៅផ្ទះជួលភូមិតាងួនសង្កាតកាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ ទ ដ ល អាយុ ១០ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើមានស្រុកកំណើត ភូមិចេក ឃុំចេក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ដោយឡែកជនសង្ស័យឈ្មោះ ដា ៣០ ឆ្នាំជាង រស់នៅផ្ទះក្បែរគ្នា ។

កុមារីរងគ្រោះបានឲ្យដឹងថា នៅពេលព្រឹកពេលដែលម្តាយ និង បងៗចេញទៅធ្វើការអស់បុរសល្មោភកាមខាងលើបានចាប់ខ្លួនចូលទៅក្នុងបន្ទប់ រួចចាប់រំលោភបានសម្រេច ៥ ដង និង គំរាមសម្លាប់នាងបើហ៊ានប្រាប់គេ ។

បុរស​ល្មោភកាម ចាប់​ក្មេងស្រី​អាយុ ១០ ឆ្នាំ រំលោភ​មួយ​ព្រឹក ៥ ដង​

នៅពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

                                                                                សុថាត់