ស្វាមីស្លាប់ទៅ បន្សល់ទុកកាំភ្លើង៤ដើមប្រពន្ធយកទៅប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន

កណ្តាល៖ ស្រី្តម្នាក់ បន្ទាប់ពីស្វាមីជាមន្រី្តជាន់ខ្ពស់បានទទួលមរណភាពទៅ ហើយបានបន្សល់ទុកនូវអាវុធយុទ្ធភ័ណ្ឌជាច្រើនដើម និងដើម្បីរួមចំណែកការពារសុវត្ថិភាព សណ្តាប់ធ្នាប់សន្តិសុខសង្គមនោះ បានយកអាវុធទាំងនោះទៅប្រគល់ដល់សមត្ថកិច្ច និងរដ្ឋអំណាចមូលដ្ឋានគ្រប់ក្រងវិញ ។

ស្វាមីស្លាប់ទៅ បន្សល់ទុកកាំភ្លើង៤ដើមប្រពន្ធយកទៅប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន

ពិធីប្រគល់អាវុធយុទ្ធភ័ណ្ឌជាច្រើនដើមនេះ បានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០១៦ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដីឥដ្ឋស្រុកកៀនស្វាយ ខេត្ត កណ្តាល ដែលកាំភ្លើងជាច្រើនដើមរួមមានម៉ាក១-A.K47ស្វ័យបត់លេខ5113ផលិតឆ្នាំ1962មួយដើម ២-ម៉ាក A.K47ស្វ័យបត់លេខ07529ផលិតឆ្នាំ1961មួយដើម៣-ម៉ាកA.K47ស្វ័យវែងលេខ9610ផលិតឆ្នាំ1952មួយដើម៤-ម៉ាក A.K47ស្វ័យវែងលេខ3774មួយដើមគ្រាប់AKចំនួន180គ្រាប់និងគ្រាប់M16ចំនួន90គ្រាប់។

អ្នកស្រី ហេង ធីតា ភេទស្រីអាយុ34ឆ្នាំមានទីលំនៅភូមិដីឥដ្ឋកោះផុស៣ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាល បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីស្វាមីអ្នកស្រីឈ្មោះ មឿន សាម៉ន អាយុ៦៦ ឆ្នាំ ជា អគ្គាធិការរង នៃអគ្គាធិការដ្ឋានកិច្ចការនយោបាយ នគរបាលជាតិ ក្រសួងមហាផ្ទៃបានទទួលមរណភាពទៅ បានបន្សល់ទុកអាវុធយុទ្ធភ័ណ្ឌជាច្រើនដើម នៅក្នុងផ្ទះ ហើយដើម្បីរួមចំណែកជាពលរដ្ឋល្អក្នុងសង្គម ទើបអ្នកស្រីសម្រេចយកអាវុធទាំងនេះទៅប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានគ្រប់គ្រងតែម្តងទៅ ។

ជួសមុខឲ្យរដ្ឋអំណាចមូលដ្ឋាន មន្រី្តនគរបាលស្រុកកៀនស្វាយ បានថ្លែងអំណរគុណចំពោះអ្នកស្រី ហេង ធីតា ដែលមានស្មារតីភ្ញាក់រលឹក និងយល់ដឹងខ្ពស់ ពេលដឹងថាស្វាមីទទួលមរណភាពទៅបានបន្សល់ទុកអាវុធយុទ្ធភ័ណ្ឌទាំងនេះមិនមានប្រយោជន៍ដល់គ្រួសារ ហើយបានយកមកប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានគ្រប់គ្រងវិញ ។ទង្វើនេះជាគំរូដ៏ល្អមួយសម្រាប់គ្រួសារឯទៀត បើមានសេសសល់អាវុធយុទ្ធភ័ណ្ឌនៅក្នុងផ្ទះមិនគួរលាក់ទុកទេ ព្រោះ វានាំឲ្យខុសច្បាប់ទាំងស្រុង ហើយគួរតែយកមកប្រគល់ឲ្យសមត្ថកិច្ចគ្រប់គ្រងវិញដូចអ្នកស្រីហេង ធីតា នោះទើបមានឈ្មោះថា ប្រជាពលរដ្ឋល្អ ៕ ប្រាថ្នា

ស្វាមីស្លាប់ទៅ បន្សល់ទុកកាំភ្លើង៤ដើមប្រពន្ធយកទៅប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន

ប្រភព៖ Nokorwatnews

  • ស្វាមីស្លាប់ទៅ បន្សល់ទុកកាំភ្លើង៤ដើមប្រពន្ធយកទៅប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: