CNRP រម្លឹក​ខួប​បក្ស​នៅ​ថ្ងៃទី​១៨ កក្កដា​វិញ ដោយសារ​ជាន់​ពេល​ដង្ហែ​សព​លោក កែម ឡី​ និពន្ធដោយ : ថ្មីៗ       July-15-2016, 9:59 pm         137

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132CNRP រម្លឹក​ខួប​បក្ស​នៅ​ថ្ងៃទី​១៨ កក្កដា​វិញ ដោយសារ​ជាន់​ពេល​ដង្ហែ​សព​លោក កែម ឡី​​ក្រោយពី​ពិនិត្យឃើញថា ការរៀបចំ​ពិធី​រម្លឹក​ខួប​បក្ស​ខ្លួន មាន​ការជាន់​ពេលវេលា​គ្នា​ជាមួយ​ពិធី​ដង្ហែ​សព​លោក កែម ឡី គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​លើក​ពេលវេលា​រម្លឹក​ខួប​បក្ស​នៅ​ថ្ងៃទី​១៨ កក្កដា​វិញ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ែម បុញ្ញឫទ្ធិ បាន​បញ្ជាក់ថា ក្រោយពី​ទទួល​បានការ​បរិច្ឆេទ​ដង្ហែ​សព​លោក កែម ឡី នៅ​ថ្ងៃទី​១៧ កក្កដា​នោះ គណបក្ស​លោក​បានសម្រេច​លើក​ពេល​ប្រារព្វ​ខួប​បក្ស​ទៅ​ថ្ងៃទី​១៨ កក្កដា វិញ ដើម្បី​យក​ឱកាស​នោះ​ឲ្យ​តំណាងរាស្ត្រ​បក្ស​លោក បាន​ចូលរួម​គោរព​វិញ្ញាណក្ខណ្ធ និង​ដង្ហែ​សព​លោក កែម ឡី ជា​លើកចុងក្រោយ​។​

​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រារព្វ​ពិធី​រម្លឹក​ខួប​៤​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​នៅ​ទីស្នាក់ការ​គណបក្ស នៅ​សង្កាត់​ចាក់អង្រែលើ​។​

​សូមបញ្ជាក់ថា ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១២ ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស  បាន​ស្កា​ត់ទៅ​ជួបគ្នា​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។ នៅក្នុង​ជំនួប​នោះ គណបក្ស​ទាំងពីរ បានសម្រេច​រួបរួម​គ្នាប​ញ្ចួ​ល​ជា​គណបក្ស​តែមួយ ដោយ​ដាក់ឈ្មោះថា គណបក្ស​សង្គ្រោះ​ជាតិ​។  ពេល​រួមគ្នា​បង្កើត​គណបក្ស​តែមួយ ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា ដោយ​បញ្ជាក់ថា គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស រួម​កម្លាំង​គ្នា​តែមួយ ស្របតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​សង្គ្រោះ​ជាតិ​ឲ្យ​ទាន់ពេលវេលា តាមរយៈ​ការផ្លាស់ប្តូរ​នយោបាយ​។ ជាងនេះទៅទៀត ការរួបរួម​គ្នា ដើម្បី​ឲ្យ​មានការ​ចូលរួម​ពី​អ្នកប្រជាធិបតេយ្យ និង​អ្នក​ជាតិនិយម​ដទៃទៀត ដើម្បី​នាំមក​នូវ​របៀប​ដឹកនាំ​តែ​បែប​ប្រជាធិបតេយ្យ​ជាដើម​៕