ស្ទឹង​រលួស​ផ្តាច់​ជីវិត​កុមារី​ម្នា​ក់ ខ​ណៈ​កំពុង​លោតទឹក​លេង

ស្ទឹង​រលួស​ផ្តាច់​ជីវិត​កុមារី​ម្នា​ក់ ខ​ណៈ​កំពុង​លោតទឹក​លេង



សៀមរាប ៖ កុមារី​ម្នាក់​ រួម​នឹង​មិត្ត​ភក្តិ​ បាន​នាំ​គ្នា​លោត​លេង​ក្នុង​ស្ទឹង​រលួស​ ស្រាប់តែ​ត្រូវ​លង់ទឹក​ស្លាប់​ម្នា​ក់ ខ​ណៈ​សមត្ថកិច្ច ​និង​ ឣ្នក​ភូមិ​ប្រឹង​ជួយសង្គ្រោះ​ តែ​មិន​មាន​សង្ឃឹម​។

ហេតុការណ៍​នេះ​ កើត​ឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១៥​ ខែកក្កដា ​ឆ្នាំ​២០១៦ ក្នុង​ភូមិ​រលួស ឃុំរលួស​ ស្រុក​ប្រាសាទបាគង។

នគរបាល​ប៉ុស្តិ៍​រលួស បាន​ឲ្យ​ដឹង​ថា កុមារី​ម្នាក់​រួម​នឹង​មិត្ត​ភក្តិ​បាន​នាំ​គ្នា ​លោត​លេង​ក្នុង​ស្ទឹង​រលួស​រួច​មិត្ត​ភក្តិ​ របស់​សព​បាន​នាំ​គ្នា​ឡើង​ឣស់​នៅ​សល់​តែ​កុមារី​ម្នាក់​សុំ​លោត​ម្តង​ទៀត ​ក៏​ស្រាប់តែ​ត្រូវ​លង់ទឹក​បាត់​ប្រហែលជា​១​ម៉ោង​ ហើយក៏​មុជទឹក​ស្រង់​ឃើញ​តែ​នៅតែ​ជួយសង្គ្រោះ​មិនបាន ​ទើប​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង​។

មន្ត្រី​ដដែល​បន្ត​ថា សព​ក្មេង​រងគ្រោះ​មានឈ្មោះ​អុន ស្រី​រតនៈ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ ​នៅ​ភូមិកញ្ជរ ឃុំរលួស ស្រុក​ប្រាសាទបាគង​។

មន្ត្រី​ដដែល​បន្ថែម​ថា ទឹកស្ទឹង​រលួស​នេះ​មាន​ជម្រៅ​ជិត​២​ម៉ែត្រ ហើយ​ប្រសិន​បើ​អាណាព្យបាល​មិន​មើល​កូនចៅ​ឲ្យ​បាន​ល្អ​ទេ ​គឺ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​យថាហេតុ​អញ្ចឹង​ឯង។

អាស្រ័យហេតុនេះ​សូម​បងប្អូន​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែម​ទៀត។ បច្ចុប្បន្ន​សព​កុមារី​រងគ្រោះ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​គ្រួសារ​សព​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕