ធ្លាយ​ព័ត៌មាន​មិត្ត​ប្រុស​ថ្មី Taylor Swift ត្រៀម​សុំ​នាង​រៀបការ​

6 Videos

កាលពីពេលថ្មីៗនេះ តារាសម្តែងហូលីវូដដ៏ល្បី Tom Hiddlestonឬ ភាគច្រើនស្គាល់ថា Loki ដែលជាប្អូនប្រុសវីរបុរសញញួរសិល្ប៍ Thor ក្នុង Avengers និង ជាមិត្តប្រុសបច្ចុប្បន្នរបស់តារាចម្រៀងអាមេរិកដ៏ល្បីឈ្មោះ Taylor Swift ត្រូវបានគេដឹងថា រូបលោកកំពុងរៀបគម្រោងសុំមិត្តស្រីរៀបការឆាប់ៗនេះផងដែរ ។

P9

ធ្លាយ​ព័ត៌មាន​មិត្ត​ប្រុស​ថ្មី Taylor Swift ត្រៀម​សុំ​នាង​រៀបការ​

លោក Tom និង នាង Taylor បានទាក់ទងគ្នាទើបតែបានមួយខែប៉ុណ្ណោះ ប៉ុន្តែបើមើលទៅពួកគេ ពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ដូចជាគូស្នេហ៍ស្រឡាញ់គ្នាច្រើនឆ្នាំអញ្ចឹង ។ ប្រភពស្និទ្ធស្នាលមួយបានប្រាប់ឲ្យដឹងថា«លោក Tom ជាបុរសម្នាក់ចេះយល់ចិត្ត និង រ៉ូមែនទិក ហើយលោកតែងតែគិតគូរបានច្បាស់ ។ លោក Tom ក៏កំពុងរៀបគម្រោងសុំ Taylor រៀបការផងដែរ ហើយលោកជឿជាក់ថា ចម្លើយដែលចេញពីមាត់នាង Taylor នឹងឆ្លើយថា យល់ព្រម ព្រោះតែនាង និង លោកកំពុងស្ថិតក្នុងអន្លង់ស្នេហ៍ដ៏ជ្រាលជ្រៅ» ។ គេបានដឹងដែរថា លោក Tom បានទាក់ទង Taylor ក្រោយពីនាងបែកបាក់ស្នេហាជាអតីតមិត្តប្រុសមិនទាន់បានមួយសប្តាហ៍ផង ហើយរូបថតស្និទ្ធស្នាលអ្នកទាំងពីរក៏ត្រូវបានចែកចាយពេញបណ្តាញអ៊ីនធឺរណេតផងដែរ ។

ធ្លាយ​ព័ត៌មាន​មិត្ត​ប្រុស​ថ្មី Taylor Swift ត្រៀម​សុំ​នាង​រៀបការ​

គួរបញ្ជាក់ដែរថា សព្វថ្ងៃអ្នកទាំងពីរកំពុងដើរកម្សាន្តជាមួយគ្នានៅក្នុងប្រទេសអូស្ត្រាលី ដែលអ្នកទាំងពីរក៏ត្រូវបានគេឃើញ បរិភោគអាហារដ៏រ៉ូមែនទិកក្នុងភោជនីយដ្ឋានជាមួយគ្នាផងដែរ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)