បើក​ម៉ូតូវ៉ា​​រថយន្ត​ដឹក​សំរាម​មិនផុត​ ទៅប៉ះ​គោ​ ​គោផ្អើល​ធាក់​មួយ​ជើង​ខ្ទាត​ចូល​ឡាន​

បើក​ម៉ូតូវ៉ា​​រថយន្ត​ដឹក​សំរាម​មិនផុត​ ទៅប៉ះ​គោ​ ​គោផ្អើល​ធាក់​មួយ​ជើង​ខ្ទាត​ចូល​ឡាន​



សៀមរាប​ ៖​ ​​ស្ត្រី​ម្នាក់​ បាន​រង​របួស​បាក់ជើង​ខាង​ឆ្វេង ខណៈ​ពេល​​​​​ជិះ​ម៉ូតូ​​ជាមួយ​ប្ដី ​ហើយ​ប្ដី​បាន​ព្យាយាម​វ៉ា​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​កាយ​យ៉ា ​​មិនផុត​ ទៅ​ប៉ះ​គោ​ ​គោ​ផ្អើល​ធាក់​មួយ​ជើង​ខ្ទាត​ចូល​ឡាន​នោះ។

ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​ បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោង៤​និង​២០​នាទី​ ​​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ​កណ្តាល ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​សងខាង​ផ្លូវ​ បាន​និយាយ​តៗ​គ្នា​ឲ្យ​ដឹង​​​ថា គេ​បាន​ឃើញ​បុរស​ម្នាក់​​ ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1J-1514 ​ ដឹក​ប្រពន្ធ ​ក្នុង​ទិសដៅ​ពី​​ត្បូង​មក​ជើង ​វ៉ា​រថយន្ត​ដឹក​សំរាម​ ហើយ​ទៅ​ប៉ះ​គោ​នៅ​ពីមុខ ក៏​ត្រូវ​គោ​ផ្អើល​ធាក់​មួយ​ជើង បណ្តាល​ឲ្យ​ខ្ទាត​ចូល​រថយន្ត​ដឹក​សំរាម​ ​​បើក​ស្រប​ទិស​គ្នា កិន​បាក់ជើង​ប្រពន្ធ​ខាង​ឆ្វេង ហើយ​ប្តី​ដែល​ជា​អ្នក​បើក​ម៉ូតូ​នោះ​ ខ្ទាត​ចូល​ក្រោម​រថយន្ត​សំណាងល្អ​ពុំ​មាន​គ្រោះថ្នាក់​អ្វី។ ចំណែក​ម្ចាស់​រថយន្ត​ដឹក​សំរាម ​បាន​ឃើញ​សភាព​យ៉ាង​នេះ​នោះ​ ក៏​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ បន្សល់ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែងកើតហេតុ។

ក្រោយ​កើតហេតុ​ប្រហែល​ជាង​១៥​នាទី​ ទើប​គេ​បាន​ឃើញ​រថយន្ត​របស់​គ្លីនិក​មក​ដឹក ជនរងគ្រោះ ​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ។

ជុំវិញ​ទៅ​នឹង​គ្រោះថ្នាក់​ចរាចរ​ណ៍​ដ៏​សែនរន្ធ​ត់​នេះ​ដែរ គេ​មិន​បាន​ឃើញ សមត្ថ​កិច្ច​ប៉ូលិស​ចរាចរណ៍​ មក​ជួយ​ធ្វើ​អន្តរាគមន៍​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​ឡើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជនរងគ្រោះ​ទាំង​០២​នាក់​ប្តី​ប្រពន្ធ ​គឺ​ប្ដី​ឈ្មោះ សែត វុ​ធ​ និង ​ប្រពន្ធ​ឈ្មោះ មឿ​ន ចំរៀង អាយុ៣១​ឆ្នាំ មាន​មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​តា​អៃ ឃុំ​ត្រពាំង​ធំ ​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប រង​របួស​បាក់ជើង​ខាង​ឆ្វេង៕

បើក​ម៉ូតូវ៉ា​​រថយន្ត​ដឹក​សំរាម​មិនផុត​ ទៅប៉ះ​គោ​ ​គោផ្អើល​ធាក់​មួយ​ជើង​ខ្ទាត​ចូល​ឡាន​ បើក​ម៉ូតូវ៉ា​​រថយន្ត​ដឹក​សំរាម​មិនផុត​ ទៅប៉ះ​គោ​ ​គោផ្អើល​ធាក់​មួយ​ជើង​ខ្ទាត​ចូល​ឡាន​