លោក​លី ​សារី ​និង ​សប្បុរសជន​បាន​ប្រគេន​ទៀនវស្សា​៦​ដើម​ និង​ទេយ្យវត្ថុ ដល់​វត្ត​សុភមង្គល​ហៅ​វត្ត​ក្បាល​ខ្មោច

លោក​លី ​សារី ​និង ​សប្បុរសជន​បាន​ប្រគេន​ទៀនវស្សា​៦​ដើម​ និង​ទេយ្យវត្ថុ ដល់​វត្ត​សុភមង្គល​ហៅ​វត្ត​ក្បាល​ខ្មោច



បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែកក្កដា ​ឆ្នាំ​២០១៦ លោក ​លី ​សារី ​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ និង​ ក្រុមការងារ លោក​ហាក់ ​ហុក ​និង ​លោកស្រី ​គឺ ​មុយ ​អាជីវករ​លក់​គ្រឿងសំណង់ លោក​ឈុំ ​ពេជ្រ ​ចៅសង្កាត់ អូរ​អំបិល​ បាន​យក​ទៀនវស្សា​ចំនួន​៦​ដើម​ និង​ទេយ្យវត្ថុ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ ដែល​គង់​ចាំ​វស្សា​នៅ​វត្ត​សុភមង្គល ហៅ​វត្ត​ក្បាល​ខ្មោច ស្ថិត​ក្នុងភូមិអូរអំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

លោក​ លី ​សារី​ បាន​មានប្រសាសន៍​ ក្នុង​យក​ទៀនវស្សា ​និង ​ទេយ្យវត្ថុ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នោះ​ថា ​ក្នុង​រយៈ​ពេល​៣​ខែ​នេះ​ ព្រះសង្ឃ​គ្រប់​វត្ត​អារាម​ទូទាំង​ស្រុក​ខ្មែរ​ មិន​អាច​និមន្ត​ចេញទៅ​បិណ្ឌបាត​នៅ​ទី​ណា​បាន​ឡើយ​ ហើយ​ក្នុង​ចូល​វស្សា​នោះ ​ពុទ្ធបរិស័ទ​តែង​តែ​នាំ​យក​ទៀនវស្សា​ ទេយ្យវត្ថុ ​និង​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ​ដើម្បី​ឧទ្ទិស​កុសល​ ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​។

ក្នុង​នោះ​លោក​ លី​ សារី ​ក៏បាន​លើកឡើង ​ពី​ការ​រីកចម្រើន​ និង ​កំពុង​អភិវឌ្ឍន៍​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ អំពី​វិស័យ​ពុទ្ធចក្រ​វត្ត​អារាម និង ព្រះសង្ឃ​ជាដើម​។

លោក​ លី ​សារី ​បាន​បញ្ជាក់​ទៀត​ថា ​ទៀនវស្សា​ និង​ទេយ្យវត្ថុ ​ដែល​លោក​ និង ​សប្បុរសជន​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ ក្នុង​វត្ត​សុភមង្គល​ហៅ​វត្ត​ក្បាល​ខ្មោច​នោះ​ រួមមាន​ទៀនវស្សា​៦​ដើម បច្ច័យ​ចំនួន​៥០០.០០០​រៀល​ អង្ករ​១០០​គីឡូក្រាម ទឹកត្រី​ និង ​ទឹក​ស៊ីអ៊ីវ​១០​យួរ ​និង​យាយជី​ និង​តាជី​៣០នាក់ ក្នុង​១​នាក់​ សារុង​១​ និង​លុយ​១០.០០០​រៀល​។

លោក​ លី​ សារី​ បាន​បញ្ជាក់​ទៀត​ថា ​ទៀនវស្សា​ និង ​ទេយ្យវត្ថុ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នេះ ​គឺ ដើម្បី​លើកស្ទួយ​ប្រជាពលរដ្ឋ​ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ក្នុង​ការ​ធ្វើបុណ្យ​ទាន​ និង ​ចូលរួម​ចំណែក ការ​កសាង​សមិទ្ធផល​ផ្នែក​វិស័យ​ព្រះពុទ្ធសាសនា​ និង ​ផ្នែក​អាណាចក្រ​ឲ្យ​បាន​រីកចម្រើន​រុងរឿង​ផង​ក្នុង​នោះ​លោក​ លី​ សារី​ បាន​ធ្វើ​ការ​ផ្តាំផ្ញើ​ ដល់​ប្រជាពលរដ្ឋ ​និង​ព្រះសង្ឃ​ទាំងអស់​ត្រូវ​ចូលរួម​នឹង​បង្ការ​ទប់ស្កាត់​ ដល់​អ្នក​ជក់​ និង​ លក់​គ្រឿងញៀន​ នៅ​ក្នុង​វត្ត ​និង​ល្បែង​ស៊ី​សង ​ជាដើម​ផង​ដែរ៕

លោក​លី ​សារី ​និង ​សប្បុរសជន​បាន​ប្រគេន​ទៀនវស្សា​៦​ដើម​ និង​ទេយ្យវត្ថុ ដល់​វត្ត​សុភមង្គល​ហៅ​វត្ត​ក្បាល​ខ្មោច លោក​លី ​សារី ​និង ​សប្បុរសជន​បាន​ប្រគេន​ទៀនវស្សា​៦​ដើម​ និង​ទេយ្យវត្ថុ ដល់​វត្ត​សុភមង្គល​ហៅ​វត្ត​ក្បាល​ខ្មោច លោក​លី ​សារី ​និង ​សប្បុរសជន​បាន​ប្រគេន​ទៀនវស្សា​៦​ដើម​ និង​ទេយ្យវត្ថុ ដល់​វត្ត​សុភមង្គល​ហៅ​វត្ត​ក្បាល​ខ្មោច លោក​លី ​សារី ​និង ​សប្បុរសជន​បាន​ប្រគេន​ទៀនវស្សា​៦​ដើម​ និង​ទេយ្យវត្ថុ ដល់​វត្ត​សុភមង្គល​ហៅ​វត្ត​ក្បាល​ខ្មោច