លោកស្រី សុខ​ ស៊ីថន​ នាំ​ទៀនវស្សា​ប្រគេន​វត្ត​៧​នៅ​ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោទ៍

លោកស្រី សុខ​ ស៊ីថន​ នាំ​ទៀនវស្សា​ប្រគេន​វត្ត​៧​នៅ​ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោទ៍



ស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែកក្កដា ​លោកស្រី ​សុខ ស៊ីថន​ ប្រធាន​ស្តី​ទី​នាយកដ្ឋាន​ពិធីការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ ព្រមទាំង​ក្រុមការងារ​បាន នាំ​ទៀនវស្សា ទេយ្យទាន​មួយ​ចំនួន​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​៧​វត្ត ស្ថិតនៅ​ ក្នុង​ភូមិ​កណ្តាល ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍​ ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្នុង​វត្ត​ជ័យ​ទត្ថារ៉ា​ម ហៅ​វត្ត​៧​មករា​។

លោក​ស្រី ស៊ី ​សុខ​ស៊ីថន​ បាន​មានប្រសាសន៍ថា​ ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ ឆ្នាំ​១៩៧៩​សាសនាព្រះពុទ្ធ ​និង ​សាសនា​ដទៃ​ទៀត ​បាន​រស់​រាន​មាន​ជីវិត​ឡើងវិញ ​ទាំង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​គោរព​ប្រតិបត្តិ​ជំនឿ​រៀង​ៗ​ខ្លួន​។

លោក​ស្រី​ ក៏បាន​បន្ត​ទៀត​ថា ​កាលដែល​យើង​បាន​ធ្វើ​បុណ្យ​ធ្វើ​ទាន​នៅ​ថ្ងៃ​នេះ​ដោយសារ​ប្រទេសជាតិ​យើង​មាន​សុខ​សន្តិភាព​ ហើយ​សន្តិភាព​នេះ​មិន​អាច​កើតឡើង​ដោយ​ឯកឯង​បាន​នោះ​ទេ ​បើ​គ្មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ​ដែល​ថ្នាក់ដឹកនាំ​ ដ៏​ឈ្លាសវៃ​បាន​ប្រែក្លាយ​ប្រទេស​ តាំងពី​បាតដៃ​ទទេ​ ឲ្យ​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ ពិសេស​គោល​នយោបាយ​បង្រួបបង្រួម​ជាតិ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​។ ហើយ​នៅ​ថ្ងៃ​នេះ​ដែរ រូបលោក​ស្រី​ផ្ទាល់ ​និង ​ក្រុមការងារ​បាន​នាំមក​ទៀនវស្សា​ និង ​ទេយ្យទាន​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​៧​វត្ត ​ដែល​គង់​ចាំ​ព្រះវស្សា​រយៈ៣​ខែ​អស់​កាល​ត្រីមាស​ ដែល​មិនបាន​ចេញ​ទៅ​ណា​បាន​ឡើយ​ ទាល់តែ​ចប់​ចូល​វស្សា​នេះ​។

ហើយ​លោកស្រី​ សុខ​ ស៊ី​ថន ​បាន​ប្រគេន​បច្ច័យ​ក្នុង​មួយ​វត្ត​១៧​ម៉ឺន​រៀល ​និង​ព្រះសង្ឃ​៧​អង្គ​មួយ​អង្គ​ទទួល​បាន​បច្ច័យ​៦​ម៉ឺន​រៀល​ផង​ដែរ៕

លោកស្រី សុខ​ ស៊ីថន​ នាំ​ទៀនវស្សា​ប្រគេន​វត្ត​៧​នៅ​ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោទ៍ លោកស្រី សុខ​ ស៊ីថន​ នាំ​ទៀនវស្សា​ប្រគេន​វត្ត​៧​នៅ​ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោទ៍ លោកស្រី សុខ​ ស៊ីថន​ នាំ​ទៀនវស្សា​ប្រគេន​វត្ត​៧​នៅ​ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោទ៍ លោកស្រី សុខ​ ស៊ីថន​ នាំ​ទៀនវស្សា​ប្រគេន​វត្ត​៧​នៅ​ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោទ៍ លោកស្រី សុខ​ ស៊ីថន​ នាំ​ទៀនវស្សា​ប្រគេន​វត្ត​៧​នៅ​ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោទ៍