ទ្រាំទ្រ​នឹង​ប្តី​ប្រមឹក​ងាក​វ៉ៃៗ​ មិនបាន ​ប្តឹង​សមត្ថកិច្ច​ឲ្យឃាត់ខ្លួន

ទ្រាំទ្រ​នឹង​ប្តី​ប្រមឹក​ងាក​វ៉ៃៗ​ មិនបាន ​ប្តឹង​សមត្ថកិច្ច​ឲ្យឃាត់ខ្លួន



កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ ខណៈ​ដែល​ស្រវឹង​ស្រា​ប្រើ​អំពើ​ហិង្សា​វាយដំ​ប្រពន្ធ​ និង​កូន ​ដោយ​មិន​អាច​ទ្រាំ​ នឹង​ អំពើ​ហិង្សា​បាន​តទៅទៀត ​ប្រពន្ធ​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែ​ម្តង។

ហេតុ​ការណ៍​ប្រើ​អំពើ​ហិង្សា​ខាងលើ​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១៩​និង​៤៥​នាទី ​ថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ២០១៦ ​នៅ​ចំណុច​ខ្ទម​ចាំ​ស្រែ​របស់​ខ្លួន​ ស្រែ​កាលី​ ស្ថិត​ក្នុង​ភូមិ​តាំង​គ្រោះ​ ឃុំ​ក្រាំល្វា​ ស្រុក​សាមគ្គី​មាន​ជ័យ​ខេត្ត​កំពង់ឆ្នាំង។ សមត្ថកិច្ច​ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​និយាយ​ឲ្យ​ដឹង​ថា ​ជន​ដៃ​ដល់​ក្នុង​អំពើ​ហិង្សា​ខាងលើ​មានឈ្មោះ យូ​ឡុំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ប្រព័ន្ធ ឈ្មោះ​អ៊ិត ​មុំ អាយុ​២៨​ឆ្នាំ មាន​កូន​ពីរ​នាក់ នៅ​ក្នុង​បន្ទុក​រស់នៅ​ក្នុង​ភូមិ​ឃុំ​ស្រុក​ខេត្ត​ខាងលើ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​ប្តី​ប្រពន្ធ​និង​កូន​បាន​ទៅ​ដេកចាំ​ស្រែ​នៅ​ចំណុច​ខាង​លើ​ ខ​ណៈ​នោះ​ប្តី​ស្ត្រី​រងគ្រោះ​បាន​ផឹក​ស្រា​ស្រវឹង ​និង​បាន​រករឿង​​​ប្រពន្ធ​ និង​កូន​ៗ​ ដោយ​បាន​វាយ​ធ្វើ​បាប​រាល់ថ្ងៃ​ និង​បាន​យក​ចម្ពាម​កៅស៊ូ​បាញ់​បណ្តាល​ឲ្យ​ត្រូវ​ខ្នង​និង​ខ្លួន​មុខ​ផងដែរ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្តទៀត​ថា ​ជន​ស​ង្ស័យ​ក្នុង​អំពើ​ហិង្សា​ខាងលើ​នេះ​ កន្លងមក​ធ្លាប់​ប្រើ​អំពើ​ហិង្សា​ទៅលើ​ប្រពន្ធ​ជា​ញឹកញាប់​ ហើយ​ក៏​ធ្លាប់​បាន​ដុត​បំផ្លាញ​ផ្ទះសម្បែង​អស់​មួយ​ខ្នង​ និង ​បាន​វាយ​ទៅលើ​ឪពុកក្មេក​បណ្តាល​ឲ្យ​បែក​ក្បាល​ផង​ដែរ។

ដោយ​មិន​អាច​ទ្រាំទ្រ​ នឹង​ អំពើ​ហិង្សា​បាន​ ម្តងហើយ​ម្តងទៀត ​ខ​ណៈ​ដែល​ប្តី​តែងតែ​ផឹក​ស្រា​ស្រវឹង ធ្វើបាប​​​​ប្រពន្ធ​រហូត​ ទើប​ប្រពន្ធ​បាន​ដាក់​ពាក្យ​ប្តឹង​មក​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាមៗ​ផង​ដែរ។ ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ចុះ​ដល់​លំនៅ​ឋាន​ស្ត្រី​រងគ្រោះ​ និង ​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជន​ស​ង្ស័យ​ជា​ប្តី​ក្នុង​អំពើ​ហិង្សា​ខាងលើ ​នាំ​យក​មក​ធ្វើការ​សាកសួរ ​និង ​បាន​កសាង​ឯកសារ​បញ្ជូន​បន្ត​មក​ការិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការរដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​រក​ឃើញ​ដាវ​ដង​ដែក​១​ និង​ចំ​ពាម​កៅស៊ូ​១​ផង​ដែរ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ​ជន​ស​ង្ស័​យ ​ក្នុង​អំពើ​ហិង្សា​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​វាយ​ប្រពន្ធ​ និង ​វាយ​ឪ​ពុក​ក្មេក​បែក​ក្បាល​ ហើយ​បាន​បាញ់​ប្រពន្ធ​កូន​ នឹង​ចម្ពាម​កៅស៊ូ ពិត​ប្រាកដ​មែន។ ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ខាងលើ​ ត្រូ​វ​បាន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ ​ក​សាង​ឯកសារ ​គ្រោង​នឹង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្តកំពង់​ឆ្នាំង​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕

ទ្រាំទ្រ​នឹង​ប្តី​ប្រមឹក​ងាក​វ៉ៃៗ​ មិនបាន ​ប្តឹង​សមត្ថកិច្ច​ឲ្យឃាត់ខ្លួន ទ្រាំទ្រ​នឹង​ប្តី​ប្រមឹក​ងាក​វ៉ៃៗ​ មិនបាន ​ប្តឹង​សមត្ថកិច្ច​ឲ្យឃាត់ខ្លួន