លោក កឹម សុខា​ ត្រូវ​បាន​ដាក់ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ

យោងតាមដីកាសម្រេចរបស់តុលាការបានឱ្យដឹងថា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានបដិសេធមិនចាកចេញពីទីស្នាក់ការកណ្ដាលរបស់គណបក្សប្រឆាំងចាប់តាំងពីនគរបាលបានព្យាយាមចាប់ខ្លួនរូបលោកនៅទីនោះកាលពីថ្ងៃទី២៦ ខែឧសភា មកត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសកម្ពុជា ហើយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ដោយចុះកាលបរិច្ឆេទថ្ងៃសុក្រសប្ដាហ៍ មុន ហើយទទួលបានកាលពីម្សិលមិញ ដីកាសម្រេចនេះមានខ្លឹមសារថា លោក កឹម សុខា ត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការជុំវិញការដែលលោកបដិ សេធក្នុងការចូលខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ នៅពេលត្រូវបានកោះហៅមកសាកសួរអំពីការអះអាងថា លោកបានយកអ្នកធ្វើសក់ម្នាក់ជាស្រីកំណាន់។ដីកាសម្រេចដែលចុះហត្ថលេខាដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរមានខ្លឹមសារថា “ជនត្រូវចោទ កឹម សុខា ត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទបដិសេធក្នុងការចូលខ្លួនកាល ពីថ្ងៃទី២៦ ខែឧសភា តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ហើយមិនអាចចាកចេញពីប្រទេសបានឡើយ”។ ដីកាសម្រេចដដែលនេះបន្តថា “ប្រសិនបើជនត្រូវចោទគេចវេះដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការនេះ ចៅក្រមស៊ើបសួរអាចសម្រេចឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្នតាមមាត្រា២៣០នៃក្រមនីតិវិធីព្រហ្មទណ្ឌ”។ លោក កឹម សុខា ត្រូវបានចោទប្រកាន់បណ្ដោះអាសន្នដោយព្រះរាជអាជ្ញាពីបទបដិសេធក្នុងការចូលខ្លួនសម្រាប់ការសាក សួរ ដែលមានទោសជាប់ពន្ធនាគារអតិបរមារហូតដល់៦ខែ ប៉ុន្តែមិនមានការព្យាយាមចាប់ខ្លួនទៀតទេចាប់តាំងពីថ្ងៃទី២៦ ខែឧសភាមក។ នៅពេលសួរអំពីដីការសម្រេចថ្មីបំផុតនេះ លោក លី សុផាណា អ្នកនាំពាក្យតុលាការ បានមានប្រសាសន៍ថា “ការសាកសួរមិនបានបិទនៅក្នុងសំណុំរឿងេនះ ពីព្រោះមានសំណើ សុំឲ្យធ្វើការបន្ថែមទៀត ដូច្នេះជនត្រូវចោទត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ”។ គណបក្សសង្គ្រោះជាតិបានលើកឡើងថា អភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា រួចផុតពីការចោទប្រកាន់ ធ្វើឱ្យការព្យាយាមណាមួយដើម្បីចាប់ខ្លួនរូបលោកជាការខុសច្បាប់ ប៉ុន្តែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាកាន់អំណាចបានអនុម័តឱ្យមានការចាប់ខ្លួនរូបលោក ដោយសំអាងថា លោកបដិសេធក្នុងការចូលខ្លួនមកបកស្រាយពីបទល្មើសជាក់ស្ដែង។ រដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យចាប់ខ្លួនក្រុមតំណាងរាស្ត្រនៅពេល ដែលពួកគេប្រព្រឹត្តបទល្មើសជាក់ស្ដែងតែប៉ុណ្ណោះ។ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាមិនមានអាសនៈគ្រប់គ្រាន់នៅក្នុងសភា ដើម្បីដកអភ័យឯកសិទ្ធិលោក […]

The post លោក កឹម សុខា​ ត្រូវ​បាន​ដាក់ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ appeared first on The Cambodia Daily.