សកម្មជន CNRP ១៩រូប កោរសក់​កាន់ទុក្ខ​គ្រួសារ​សព​លោក កែម ឡី ក្នុង​ពន្ធនាគារ និពន្ធដោយ : ថ្មីៗ       July-16-2016, 12:02 am         295

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សកម្មជន CNRP ១៩រូប កោរសក់​កាន់ទុក្ខ​គ្រួសារ​សព​លោក កែម ឡី ក្នុង​ពន្ធនាគារភ្នំពេញ៖ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ (CNRP) ចំនួន ១៩នាក់ បាន​កោរសក់​ទាំងអស់​គ្នា កាន់ទុក្ខ​គ្រួសារ​សព​លោកបណ្ឌិត កែម ឡី ក្នុង​ពន្ធនាគារ។ នេះ​បើតាម​លោកស្រី ទិ​ត្យ ណារិន ភរិយា​លោក អ៊ុក ពេជ្រ​សំណាង។

លោកស្រី ទិ​ត្យ ណារិន បាន​យក​បច្ច័យ​ចំនួន ២៣ម៉ឺន​រៀល​ដែល​សកម្មជន CNRP ផ្ញើ​ចេញពី ពន្ធនាគារ​ព្រៃ​សរ មក​ចូល​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី នៅ​ថ្ងៃទី១៥ ខែកក្កដា​នេះ ក្នុង​វត្ត​ពោធិ​យា​រាម ហៅ​វត្ត ចាស់។

ក្រោយពី​លោកស្រី​បាន​ចូល​បច្ច័យ​រួច លោក​ស្រីបាន​លើកឡើងពីសកម្មភាពសកម្មជនទាំង ១៩រូប ចូលរួម​​​​​​​​​កាន់​​​​មរណ​​ទុក្ខ​​គ្រួសារ​​​លោក កែម ឡី ថា ពួកគេ ព្រមទាំង​ស្វាមី​លោកស្រី បាន​កោ​រសក់​​​ទាំង​​អស់​​​​គ្នា ហើយ​ពួកគេ​មិន​ចេញពី​បន្ទប់​ឃុំខ្លួន​ឡើយ រយៈពេល ៧ថ្ងៃនេះ ​ដើម្បី​​កាន់​​​ទុក្ខគ្រួសារ​​សព​​​លោក​​បណ្ឌិត​ កែម ឡី ដែល​ត្រូវបាន​ឃាតករ​បាញ់ សម្លាប់ កាលពី​ថ្ងៃទី១០ ខែកក្កដា។

លោក អ៊ុក ពេជ្រ​សំណាង និង​សកម្មជន ១០នាក់​ផ្សេងទៀត រួមទាំង លោក មា​ជ សុវណ្ណារ៉ា មន្ត្រី​​​​ជាន់​​ខ្ពស់​​​ CNRP ត្រូវ​​បាន​​​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ព្រឹត្តិការណ៍​អំពើហិង្សា​កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​​​​​២០១៤ នៅ​​​​​ទីលាន​​​​ប្រជាធិបតេយ្យ ។ សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្ដន្ទាទោស​ពួកគេ ដាក់ពន្ធនាគារ​ចន្លោះ​ពី ៧ឆ្នាំទៅ ២០ឆ្នាំ ពីបទ​ដឹកនាំ និង​ចូលរួម​ក្នុង​ចលនា​កុបកម្ម បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ។

ក្រៅពីនេះ លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស CNRP និង​សកម្មជន ៣នាក់​ផ្សេងទៀត កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស និង​បន្ត​នីតិវិធី​សវនាការ ​ពីបទញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាអាទិ៍​ បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ៕