ឯកអគ្គ​​​រដ្ឋ​​​ទូត​​​ជិត​​​ចប់​​​​អាណត្តិ​​​​​​៖ គណបក្ស​​​ប្រជាជន​​​​​​​​​ប្តេជ្ញា​​​​​​កាន់​​​អំណាច​​​បន្ត​​​

ឯកអគ្គរដ្ឋទូតជិតចប់អាណត្តិរបស់ប្រទេសអាល្លឺម៉ង់បានលើកឡើងនៅក្នុងសប្តាហ៍នេះថា មនុស្សជាច្រើននៅក្នុងគណបក្សប្រជាជនកម្ពុជាជឿថា ពួកគេមានតួនាទីធ្វើអ្វីៗសម្រាប់ប្រទេសកម្ពុជានៅក្នុងការទប់ស្កាត់កុំឲ្យគណបក្សសង្គ្រោះជាតិឡើងកាន់អំណាច និងកុំឲ្យគណបក្សនេះធ្វើឲ្យប្រទេសបែកខ្ញែក ហើយតាមរយៈនេះ “ពលរដ្ឋគ្រប់រូបអាចទាញការសន្និដ្ឋានផ្ទាល់ខ្លួនបាន” ថា តើវានឹងមានការបោះឆ្នោតដោយសេរី ឬក៏អត់នៅក្នុងឆ្នាំ២០១៨។ លោក ចូអាជីម បារ៉ុន វ៉ុន ម៉ាស្កាល់ (Joachim Baron von Marschall) បានមកកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំរាជធានីភ្នំពេញកាលពី៣ឆ្នាំមុន ស្របពេលមានភាពចលាចលក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីខែកក្កដា ឆ្នាំ២០១៣ ហើយនឹងចាកចេញពីប្រទេសកម្ពុជានៅសប្តាហ៍ក្រោយ ក្រោមស្ថានភាពនយោបាយស្រដៀង គ្នាដើម្បីទៅធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសអេក្វាទ័រ។ នៅក្នុងកិច្ចសម្ភាសន៍មួយនៅឯស្ថានទូតអាល្លឺម៉ង់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ លោក  វ៉ុន ម៉ាស្កាល់ អាយុ៦២ឆ្នាំបានលើកឡើងថា លោកបានចំណាយពេលយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា ដោយបានជួបជាមួយអ្នកនយោបាយមកពីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង។ លោកបានមានប្រសាសន៍ថា “ពលរដ្ឋមួយចំនួនហាក់បីដូចជាមើលឃើញគណបក្សប្រឆាំងត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះ។ ប្រសិនបើគណបក្សនេះព្យាយាមដណ្តើមអំណាច គេដាច់ខាតត្រូវតែបំបិទមាត់គណបក្សនេះ”។ ពេលសួរថា តើការជួបពិភាក្សាជាមួយមេដឹកនាំរដ្ឋាភិបាល និងមេដឹកនាំគណបក្សប្រឆាំងនាំឲ្យលោកជឿថា ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ នឹងមានការប្រកួតប្រជែងដោយសេរី ឬក៏អត់នោះ ឯកអគ្គរដ្ឋទូតរូបនេះបានលើកឡើងថា លោកអាចផ្តល់បានត្រឹមតែការអង្កេតតាមដានរបស់លោកប៉ុណ្ណោះ។ លោក  វ៉ុន ម៉ាស្កាល់ បានថ្លែងថា “អ្វីដែលខ្ញុំដឹងគឺគណបក្សប្រជាជនកម្ពុជាប្តេជ្ញាយ៉ាងមុតមាំថា នឹងនៅតែកាន់អំណាចបន្តទៀត។ ខ្ញុំបានឮគណបក្សនេះនិយាយថា ‘យើងមានតួនាទីធ្វើអ្វីៗសម្រាប់ប្រទេសជាតិតាមរយៈការទប់ស្កាត់គណបក្សសង្គ្រោះជាតិ ព្រោះគណបក្សនេះធ្វើឲ្យជាតិបែកខ្ញែក’។ ប៉ុន្តែការបោះឆ្នោតប្រឈមហានិភ័យ។ គណបក្សប្រជាជនកម្ពុជាមិនច្បាស់ថា ខ្ញួននឹងទទួលបានការគាំទ្រគ្រប់គ្រាន់នោះឡើយ។ ពលរដ្ឋគ្រប់រូបអាចទាញការសន្និដ្ឋានរបស់ខ្លួនបាន”។ គណបក្សប្រជាជនធ្លាប់បានសន្យាម្តងហើយម្តងទៀតថា នឹងធានាឲ្យបានថា ការបោះឆ្នោតនាពេលខាងមុខពិតជាសេរី និងយុត្តិធម៌ ប៉ុន្តែ បានរងសម្ពាធម្តងទៀតពីស្ថានទូតបរទេសមួយចំនួនដែលសំដែងក្តីព្រួយបារម្ភអំពីការចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង និងការធ្វើកំណែទម្រង់បោះឆ្នោតយឺតយ៉ាវ។ ដោយឆ្លុះបញ្ចាំងពីតួនាទីដ៏ត្រឹមត្រូវរបស់មន្ត្រីការទូតនៅកម្ពុជា លោក វ៉ុន ម៉ាស្កាល់ […]

The post ឯកអគ្គ​​​រដ្ឋ​​​ទូត​​​ជិត​​​ចប់​​​​អាណត្តិ​​​​​​៖ គណបក្ស​​​ប្រជាជន​​​​​​​​​ប្តេជ្ញា​​​​​​កាន់​​​អំណាច​​​បន្ត​​​ appeared first on The Cambodia Daily.