ជើង​ខ្លាំង​គុន​ខ្មែរ​​​ប្រចាំ​សង្វៀន​​ទាំង​៦​នា​ចុង​សប្ដាហ៍​នេះ​

Sabay សូម​បង្ហាញ​អ្នក​លេង​គុន​ខ្មែរ​ទាំង​៨​​នាក់​ដែល​ទទួល​ស្វាគមន៍​អ្នក​លេង​ឆ្លង​ដែន​មក​ពី​ថៃ​ដែល​នឹង​អង្រួន​សង្វៀន​ទាំង​៥​នៅ​រាជ​ធានី​ភ្នំពេញ​នា​ចុង​សប្តាហ៍​នេះ។​ តារា​សង្វៀន​គុន​ខ្មែរ​ល្បី​ឈ្មោះ​កូន​នាគ​​លេង​កែង​ វង្ស​ ណយ​ កីឡាករ​សំបូរ​ក្បាច់​សម្លាប់​​ ផល​ សោភ័ណ្ឌ​ បុរស​លេង​កម្ពស់​ ព្រំ​ សំណាង​ នាគ​ខ្មៅ​ ឃីម​ ឌីម៉ា​ ជើង​រន្ទះ​ មឿន​ សុខហ៊ុច​ អ្នក​ប្រដាល់​ឈ្មោះ​​ក្រមុំ​តែង​ខ្លួន​ អ៊ុំ​ ចំរើន​ ​ជើង​ខ្លាំង​វ័យ​ក្មេង​ ចាន់​ ស៊ីណាត​ អ្នក​លេង​ជើង​ឥត​ប្រណី​ ឡេះ​ តើត​ និង​ខ្លា​ចាស់​​ ពុទ្ធ​ ឆាយរិទ្ធី​ សុទ្ធ​តែ​ទទួល​ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ថៃ។ តោះ​ចាប់​អារម្មណ៍​គូ​ណា​ជាង​?

 

ជើង​ខ្លាំង​គុន​ខ្មែរ​​​ប្រចាំ​សង្វៀន​​ទាំង​៦​នា​ចុង​សប្ដាហ៍​នេះ​

 

 

សង្វៀន​ CNC៖ ថ្ងៃ​សៅរ៍ ​ទី​១៦​ ខែ​កក្ដដា​ ឆ្នាំ២០១៦​ វេលា​ម៉ោង​ ៦:០០​ នាទី ល្ងាច​

លរ

បង្គោល​ក្រហម​

៦៧​គ.ក​

បង្គោល​ខៀវ​

១​

វី​ សេរីចាន់ឌីន​

Vs

Chanchai​ Champasak​

២​

អ៊ុំ​ ចំរើន​

Vs

Darki​ Sor​ Viravan​

 

សង្វៀន​ PNN៖ ថ្ងៃ​អាទិត្យ ​ទី​១៧​ ខែ​កក្ដដា​ ឆ្នាំ២០១៦​ វេលា​ម៉ោង​ ៤:០០​ នាទី​ល្ងាច​

លរ

បង្គោល​ក្រហម​

៦៩គ.ក​

បង្គោល​ខៀវ​

១​

ព្រំ សំណាង​

៦៩​ ​k.g

Yotsyam Setpnancherng

២​

ឡេះ​ តើក

ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​

៦៩​ ​k.g

Sumae Sor Weerawan

ជម្រុះ​ដណ្តើម​ខ្សែរ​ក្រវ៉ាត់

 

សង្វៀន​អាស៊ីអាគ្នេយ៏៖ ថ្ងៃ​អាទិត្យ ​ទី​១៧​ ខែ​កក្ដដា​ ឆ្នាំ២០១៦​ វេលា​ម៉ោង​ ១:៣០​ នាទី​រសៀល​

លរ

បង្គោល​ក្រហម​

៦៥គ.ក​

បង្គោល​ខៀវ​

១​

មឿន​ សុខហ៊ុច​

Vs

Pha Yarknoy

 

សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ៖ ថ្ងៃ អាទិត្យ ​ទី​១៧​ ខែ​កក្ដដា​ ឆ្នាំ២០១៦​ វេលា​ម៉ោង​ ​៦​ល្ងាច​

លរ

បង្គោល​ក្រហម​

៦៨គ.

បង្គោល​ខៀវ​

១​

ពុទ្ធ ឆាយរិទ្ធី

Vs

Phakao Saksiprapa

២​

វង្ស​ ណយ

Vs

Watcharalek

 

សង្វៀន​បាយ័ន​បឹងស្នោរ៖ ថ្ងៃ​អាទិត្យ ​ទី​១៧​ ខែ​កក្ដដា​ ឆ្នាំ២០១៦​ វេលា​ម៉ោង​ ១​រសៀល​

លរ

បង្គោល​ក្រហម​

ទម្ងន់​

បង្គោល​ខៀវ​

១​

សេង​ សឿន​

ផ្តាច់​ព្រ័ត្រ​លេខ​១-២​

៦០​គ.

ម៉ន​ សាម៉េត

ផ្តាច់​ព្រ័ត្រ​លេខ​១-២​

២​

ផល​ សោភ័ណ្ឌ

៦៣.៥​ គ.

Thappakorlek Chaimpum

 

ជើង​ខ្លាំង​គុន​ខ្មែរ​​​ប្រចាំ​សង្វៀន​​ទាំង​៦​នា​ចុង​សប្ដាហ៍​នេះ​

 

 

អត្ថបទ៖ ជាន ចាន់រ៉ា