បុណ្យសព​លោក កែម ឡី ព្រឹកនេះរាប់បាត្រ​ព្រះសង្ឃ​៥០០​អង្គ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ដែល​ជា​ថ្ងៃ​បង្ហើយ​ពិធីបុណ្យ​៧​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី ​មានការ​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​៥០០​អង្គ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ចាប់តាំងពី​ព្រឹក​រហូត​មក​ទល់​នឹង​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ កក្កដា ២០១៦​នេះ តំណាង​គណបក្ស​នយោបាយ ស្ថានទូត ក្រុម​អង្គការ​សង្គម​ស៊ី​វិល មហាជន​ និង​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​អញ្ជើញ​ទៅ​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​សព​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម​និង​នយោបាយ​ដ៍​ល្បីល្បាញ​ដដែល ខណៈ​ការ​ដង្ហែ​​សព​ចេញពី​វត្ត​ចាស់ ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ យក​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​នៅ​ក្នុងភូមិ​តា​កប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា​៕