អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនមន្ត្រីគយឈ្មោះ អ៊ឹង ជាវែង ដៃស្តាំលោក គុណ ញឹម អគ្គនាយកគយ ពាក់ពន្ឋ័ករណីពុករលួយ បញ្ជូនទៅតុលាការ

រាជធានី​ភ្នំពេញ ៖ យោង​តាម​​សេ​ច​ក្តី​រាយ​​ការណ៍ បាន​​ឲ្យ​ដឹ​ង​ថា កាលពី វេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៦ អង្គ​ភាព​​ប្រ​ឆាំ​ង​​អំ​ពើ​ពុករ​លួយ បាន​ស​ម្រេ​ច​ឃា​ត់​ខ្លួន លោ​ក អ៉ឹ​ង ជា​វែ​ង មាន​​តួ​នា​ទី​​ជា ប្រធា​ន​ការិ​យាល័​​យ​វិនិ​យោ​គ មិន​មែន​​កាត់ដេ​រ និ​ង​​ជា​ជំនួយ​ការ អគ្គ​នាយ​ក​​គ​យ និង​​រដ្ឋា​ករ ពាក់ព័ន្ធ​នឹង​ករណី បង្ខំ​យកលុយ​ពី​ក្រុមហ៊ុន ដោយ​ខុសច្បាប់ ដែល​គេ​ហៅថា អំពើពុករលួយបញ្ជូន​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ។

 ​ប្រភព​បាន​ឲ្យ​ដឹងថា​លោក អ៉ឹ​ង ជា​វែង មាន​តួនាទី​ជា ប្រធានការិយាល័យ​វិនិយោគ មិនមែន​កាត់ដេរ និង​ជា​ជំនួយការ​លោក អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា ត្រូវបាន​ឃាត់ខ្លួន​កាលពី​ល្ងាច ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ​។ អង្គភាព ប្រឆាំង​អំពើពុករលួយ បាន​តាម​ស្រាវជ្រាវ​លើ លោក អ៉ឹ​ង ជា​វែង ជាច្រើនលើក​រួចទៅហើយ រហូតដល់ មានការ​ឃាត់​ខ្លូន គឺ​លោក អ៉ឹ​ង ជា​វែង បាន​ទៅយក​លុយ ពី​ក្រុមហ៊ុន ៣ ទៅ​៤ ឯណោះ គឺ​គាត់​បាន​ទារ​នូវ​អ្វី ដែល​មិនត្រូវ​ទារ លើ​បញ្ហា​នេះ ដែលជា​រឿង​ខុសច្បាប់​៕

អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនមន្ត្រីគយឈ្មោះ  អ៊ឹង ជាវែង ដៃស្តាំលោក គុណ ញឹម អគ្គនាយកគយ ពាក់ពន្ឋ័ករណីពុករលួយ បញ្ជូនទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនមន្ត្រីគយឈ្មោះ  អ៊ឹង ជាវែង ដៃស្តាំលោក គុណ ញឹម អគ្គនាយកគយ ពាក់ពន្ឋ័ករណីពុករលួយ បញ្ជូនទៅតុលាការ