ដោយ​សារ​តែ​ហ្គេម​ Pokemon Go បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​សម្រេច​លា​ឈប់​ពី​ការងារ​

Pokemon Go គឺជាហ្គេមមួយប្រភេទដែលកំពុងល្បីល្បាញនាពេលបច្ចុប្បន្នក្នុងតំបន់អឺរ៉ុប ដោយលក្ខណៈពិសេសរបស់វាគឺវាផ្សារភ្ជាប់ហ្គេមទៅនឹងពិភពពិត ដោយអ្នកដែលលេងហ្គេមត្រូវដើរទៅកន្លែងផ្សេងដោយអាស្រ័យលើផែនទីដើម្បីអាចស្វែងរកចាប់តួអង្គសត្វក្នុងហ្គេមនោះបាន ដែលលក្ខណៈនេះហើយទើបធ្វើឲ្យលេងជាច្រើនមានការញៀនជាខ្លាំងជាក់ស្ដែងថ្មីៗនេះក្នុងប្រទេសនូវែលហ្សេឡង់បុរសម្នាក់បានសម្រេចលាឈប់ពីការងាររបស់ខ្លួនដើម្បីចំណាយពេលលេងហ្គេមដ៏ល្បីនេះ ។

យោងតាមប្រភពពីកាសែត Paper បានឲ្យដឹងថាបុរសដែលលាឈប់ពីការងារនោះមានឈ្មោះថា Tom Currie ដែលគេមានអាយុ២៤ឆ្នាំ ខណៈតាមការឲ្យដឹងបុរសនោះគ្រោងលាឈប់ពីការងាររយៈពេល២ឆ្នាំដើម្បីចំណាយពេលដើរលេងនៅក្នុងប្រទេសនូវែលហ្សេឡង់ហើយក៏ដើម្បីដើរចាប់តួអង្គសត្វនៅក្នុងហ្គេម Pokemon Go ផងដែរ ។

យោងតាមបទសម្ភាសន៍ជាមួយ Paper លោក Tom Currie បានមូលហេតុដែលគាត់លាឈប់ថា « ខ្ញុំបានធ្វើការអស់រយៈពេល៦ឆ្នាំមកហើយដោយគ្មានពេលសម្រាកលំហែរ ហើយពេលនេះ Pokemon Go បានផ្ដល់ឱកាសខ្ញុំស្ថិតក្នុងក្ដីស្រមៃដែលខ្ញុំចង់បាន » ។

ខាងក្រោមជាវីដេអូផ្សាយពាណិជ្ជកម្មរបស់ហ្គេម Pokemon Go ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ដោយ​សារ​តែ​ហ្គេម​ Pokemon Go បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​សម្រេច​លា​ឈប់​ពី​ការងារ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: