មិន​​មែន​ថត​កុន! ក្រឡាប់ផ្ទុះឆេះ​ទាំងកណ្តាល​យប់​

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹងថា ​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​យ៉ាង​​សាហាវ ដោយ​​រថយន្ត​ប្រភេទ​យី​ឌុ​ប​​​ដឹក​​ទំនិញ​​ពេញរថយន្ត​​បាន​ក្រឡាប់​ បណ្តាល​ឱ្យ​ផ្ទុះ​ឆេះ​​យ៉ាង​​សន្ធោរ​​សន្ធៅនៅកណ្តាលផ្លូវ​ ដែលហេតុការណ៍នេះ​កើត​ឡើងកាលពី​​វេលា​យប់​ថ្ងៃ​ទី​១៥ កក្កដា ២០១៦ ស្ថិត​ត្រង់​ចំណុច​ភូមិ​ស្រែ​ចារ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។

ក្នុងហេតុការណ៍នេះ គេមិនបានស្គាល់អត្តសញ្ញាណ​អ្នក​បើកបរទេ ហើយ​​ត្រូវ​រថយន្ត​កៀប​ជាប់​ក្នុង​កាប៊ី​ន​ឆេះ​ស្លាប់​​យ៉ាង​វេទនា
សំ​ណាង​ល្អ ​ព្រូ​ម្នាក់​បាន​រួច​ពី​គ្រោះថ្នាក់ ។

ភ្លាម​ៗ​នោះ​ដែរ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ  និង​សមត្ថកិច្ច​ជួយ​សម្រួល​ចរាចរណ៍​ផង​ដែរ ។ ជំហាន​ដំបូង​គេ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​ទំនិញ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ទំនិញ​ប្រភេទ​កាវ​ដឹក​ពី​វៀតណាម ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។