​សារធាតុ​គីមី​ក្នុង​ថ្នាំ​ដុសធ្មេញ Colgate អាច​បង្ក​ជំងឺមហារីក​បាន​

​សារធាតុ​គីមី​ក្នុង​ថ្នាំ​ដុសធ្មេញ Colgate អាច​បង្ក​ជំងឺមហារីក​បាន​


​សារធាតុ​គីមី​ក្នុង​ថ្នាំ​ដុសធ្មេញ Colgate អាច​បង្ក​ជំងឺមហារីក​បាន​

​ថ្នាំដុសធ្មេញ​ដែល​គ្រួសារ​ភាគច្រើន កំពុង​តែ​ប្រើប្រាស់​នោះ​មានឈ្មោះ​ថា Colgate​។ រឿង​នេះ​បើ​ស្តាប់ទៅ ទំនង​ជា​ពិបាក​នឹង​ទទួលយក​ណាស់ ក្រោយពី​អាន​រឿង​នេះ​រួច​។
​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ថ្នាំ​ដុសធ្មេញ Colgate ផ្ទុក​ទៅ​ដោយ​សារធាតុ​គ្រោះថ្នាក់​មួយ​ឈ្មោះថា Triclosan ដែល​អាច​បង្ក​ជា​ជំងឺមហារីក​បាន​។ ការស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Chemical Research in Toxicology បាន​រកឃើញថា វា​គឺជា​សារធាតុ​ដែល​ជួយ​ឲ្យ​កើត​កោសិការ​មហារីក​។​

​សារធាតុ Triclosan ក៏​អាច​រំខាន​ដល់​មុខងារ​របស់​អ័រម៉ូន​បានដែរ តាមរយៈ​ការ​ជ្រាបចូល​ទៅតាម​ស្បែក​។​

តាំងពី​ឆ្នាំ ២០០៨ មក មាន​ការសិក្សា​មួយ​ដែល​បញ្ជាក់ថា មាន​សារធាតុ Triclosan ក្នុង​ទឹកនោម​មនុស្ស ប្រហែល ៧៥ ភាគរយ តាមរយៈ​ការ​ធ្វើ​តេស្ត​ទឹកនោម​។ សារធាតុ​គីមី​មួយ​នេះ ច្រើន​តែ​រក​ឃើញ​នៅក្នុង​សាប៊ូ​បោក​ខោអាវ សារធាតុ​បំបាត់​ក្លិន ទឹក​អនាម័យ​លាងដៃ និង​ថ្នាំ​ស្លាប់​មេរោគ​។ ទោះបីជា​មាន​អំណះអំណាង​នេះហើយ​ក៏​ដោយ ក៏​ក្រុមហ៊ុន​ផលិតផល Colgate នៅតែ​ប្រាប់​មនុស្ស​គ្រប់​គ្នា​ថា ផលិតផល​របស់​ពួកគេ គឺ​មាន​សុវត្ថិភាព​ដដែល​។

ជាមួយគ្នានេះដែរ ប្រទេស​កាណាដា គឺជា​ប្រទេស​ដំបូង​គេ ហើយក៏​ជា​ប្រទេស​ដំបូង​គេ ដែល​បាន​ហាមប្រាម​សារធាតុ Triclosan នេះ​។ ដូច្នេះហើយ មកដល់​សព្វថ្ងៃនេះ គឺ​ជា​ការសម្រេចចិត្តរ​បស់​អ្នក​ផ្ទាល់​ខ្លួន​ទេ​ថា គួរ​បន្ត​ប្រើប្រាស់​វា​ទៀត​ឬ​អត់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។