សម្ដេច​តេ​ជោ បាន​ផ្តល់​ការ​ជួសជុល​កែលម្អ​ផ្លូវ​ចម្ងាយ​៥​គីឡូម៉ែត្រ បន្ថែម​លើ​ចម្ងាយ​ផ្លូវ​ជាង​៤​គីឡូ​ម៉ែត្រ

សម្ដេច​តេ​ជោ បាន​ផ្តល់​ការ​ជួសជុល​កែលម្អ​ផ្លូវ​ចម្ងាយ​៥​គីឡូម៉ែត្រ បន្ថែម​លើ​ចម្ងាយ​ផ្លូវ​ជាង​៤​គីឡូ​ម៉ែត្រ

សៀមរាប ៖ បន្ទាប់ពី​បាន​បញ្ចប់​ការដ្ឋាន​ជួសជុល​ផ្លូវលំ ដោយ​ចាក់​ក្រាល​ក្រួស​ថ្មភ្នំ​ ចម្ងាយ​ជាង​៤​គីឡូ​ម៉ែត្រ ពី​ភូមិ​បឹង​ត្រស់ ឃុំ​ភ្នំ​តូច ឆ្ពោះទៅកាន់​ភូមិ​អូរ​ជួប ឃុំ​រហាត់ទឹក នា​រសៀល​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ កង​វិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប បាន​បន្ត​ការដ្ឋាន​បន្ថែម​ទៀត ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ តាម​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន។

ចម្ងាយ​ផ្លូវ​ដែល​ត្រូវ​បាន​ជួសជុល​បន្ថែម​នេះ គឺ​ត្រូវ​បាន​ ត​.ភ្ជាប់​ពី​ភូមិ​អូរ​ជួប ឃុំ​រហាត់ទឹក ឆ្ពោះ​ទៅ​ភូមិ​គោក​ពន្លៃ ឃុំ​ចំណោម ដែល​ជា​មូលដ្ឋាន​ជនបទ​កំពុង​ជួប​ការ​លំបាក​​​ធ្វើដំណើរ​ឆ្លងកាត់ ទាំង​ប្រជាពលរដ្ឋ និង​ក្មួយ​សិស្សានុសិស្ស​ផង​ដែរ។

បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​សិស្សានុសិស្ស រស់នៅ​ក្នុង​សហគមន៍​ជនបទ​នោះ បាន​បង្ហាញ​នូវ​ការ​អបអរសាទរ និង​ដឹងគុណ​ដ៏​ជ្រាលជ្រៅ ជូន​ចំពោះ​សម្ដេច​តេ​ជោ សែន ដែល​បាន​ផ្តល់​ការ​នូវ​ការ​ជួសជុល កែ​លម្អ​ពី​ផ្លូវ​ចាស់ ឲ្យ​ទៅជា​ផ្លូវ​ថ្មី ចំណេញ​លើ​ការ​ចំណាយ​ពេលវេលា​ធ្វើដំណើរ​ផង​ដែរ។

លោក ខេង សុមេធ មេបញ្ជាការ​កង​វិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល កិច្ច​ដំណើរការ​ការដ្ឋាន​នោះ បាន​មានប្រសាសន៍ថា នេះ​គឺ​ជា​រលក មហិច្ឆតា​ នៃ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ជនបទ នៃ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ កង​វិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប បាន​បំពេញភារកិច្ច​ធំៗ ក្នុង​បេសកកម្ម កសាង​ហេដ្ឋារចនាសម្ព័ន្ធ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ទិស​ភូមិភាគ​ទី​៤​ និង​ទី​៥​។

លោក​បាន​បង្ហាញ​នូវ​ការ​កត់សម្គាល់​ផង​ដែរ​ថា​ មួយ​រយៈ​ចុងក្រោយ​នេះ គឺ​ចាប់​ចេញពី​ស្ថាន​ភាព ​នៃ​គ្រោះ​រាំង​ស្ងួត ដែល​ត្រូវ​ចល័ត​ចុះ​ជួយ​ជីក​ស្រះ​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ងាយ​ប្រឈម​ការ​ខ្វះ​ទឹក​នោះ អង្គភាព​មួយ​នេះ ត្រូវ​បាន​បន្ត​បេសកកម្ម​តាម​បទបញ្ជា​សម្ដេច​តេ​ជោ ចុះ​ជួយ​អន្តរាគមន៍​លើ​ប្រតិបត្តិការ កសាង​អភិវឌ្ឍន៍​មូលដ្ឋាន​ជនបទ រួមមាន​ ការស្ថាបនា ជួសជុល​ផ្លូវថ្នល់ និង​កសាង​អគារ​សិក្សា ផង​ដែរ៕