​រឿង​ដែល​ខាង​ប្រុស​មិន​គួរ​ធ្វើ ក្នុងពេល​ត្រៀមខ្លួន​ឡើង​គ្រែ​

​រឿង​ដែល​ខាង​ប្រុស​មិន​គួរ​ធ្វើ ក្នុងពេល​ត្រៀមខ្លួន​ឡើង​គ្រែ​


​រឿង​ដែល​ខាង​ប្រុស​មិន​គួរ​ធ្វើ ក្នុងពេល​ត្រៀមខ្លួន​ឡើង​គ្រែ​

​មនុស្ស​ស្រី​ភាគច្រើន រួម​ទាំង​បុរស​ទៀត​នោះ តែងតែ​ចូលចិត្ត​ការ​បរ​បោស​អង្អែល មុន​ពេល​រួមភេទ ជាជាង​ការ​រួមភេទ​តែម្តង ព្រោះថា វា​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស​ច្រើន ដើម្បី​ប៉ះពាល់​ដល់​រាងកាយ​របស់​ដៃគូ និង​រក​កន្លែង​ដែល​សុខ​ស្រួល របស់​គ្នា​ទៅវិញទៅមក​ទៀតផង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​រឿង​មួយ​ចំនួន​ដែល​ខាង​ប្រុស គប្បី​ណា​កុំ​ប្រព្រឹត្តិ​អី ក្នុងដំណាក់កាល​បរ​បោស​អង្អែល មុន​ពេល​រួមភេទ​នេះ ដើម្បី​កុំ​ឲ្យ​ខាង​ស្រី​ខឹង ឬ​លែងមាន​អារម្មណ៍ ចំពោះ​អ្នក​ទៀត​។

រុញ​ក្បាល​នាង​ចុះ​ក្រោម​
ចូរ​មិនត្រូវ​រុញ​ក្បាល​នាង​ចុះ​ក្រោម ដើម្បី​បម្រើ​អារម្មណ៍​អ្នក​នៅ​ខាងក្រោម​ឡើយ​។ វា​អាច​ជា​រឿង​ដ៏​សំខាន់​មួយ ដែល​នាំ​ឲ្យ​អ្នក​លែងមាន​ចំណង់​ជាមួយ​អ្នក​បាន​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​ចង់​ធ្វើ​បែប​នេះ​មែន អ្នក​គួរតែ​សួរ​នាង​ជា​មុន​សិន​ថា អាចធ្វើ​បាន ឬ​អត់​។​

ស្ទាប ឬ​លេង​សុដន់​នាង​ខ្លាំងៗ​ពេក​
យើង​ដឹង​ហើយ​ថា អ្នក​ពិតជា​មាន​ការភ្ញាក់ផ្អើល ក្នុង​ការមើលឃើញ​សុដន់​ដ៏​ទ្រលុកទ្រលន់​របស់​នាង និង​ចង់​ស្ទាបអង្អែល​វា​ណាស់ ប៉ុន្តែ មិនមែន​មានន័យថា អ្នក​ត្រូវ​តែ​អង្អែល ឬ​លេង​វា​ដូច​ច្របាច់​បាល់​ឡើយ​។ មិន​ត្រូវ​ចាប់​មួល និង​ទាញ​ក្បាល​សុដន់​ខ្លាំងៗ​ពេក​ឡើយ ព្រោះ​វា​អាចជា​រឿង​នាំ​ឲ្យ​ឈឺចាប់​ខ្លាំង​បាន​។

អ្នក​ប៉ះ​កន្លែង​ខុស​
បើសិនជា​ខាង​ស្រី​ប្រាប់​អ្នក​ថា នាង​មិន​ចូល​ចិត្ត​ពេល​អ្នក​ត្រដុស ដដែលៗ​នៅលើ​ពោះ ឬ​ភ្លៅ ឬ​កន្លែង​ណា​ផ្សេងៗ​ទៀត នៃ​រាងកាយ​របស់​នាង​ហើយ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ គឺ​បញ្ឈប់​វា​ភ្លាមៗ​ទៅ​។ ពេលនោះ​នាង​នឹង​មាន​អារម្មណ៍​កាន់តែ​ខ្លាំង​បន្ថែមទៀត ចំពោះ​អ្នក​ហើយ​។

ប្រើ​ម្រាមដៃ​ជ្រុល​ពេក​
អ្នក​ប្រហែលជា​ធ្លាប់​អាន​អត្ថបទ​របស់​យើង ទាក់ទង​នឹង​សារៈសំខាន់ នៃ​ការភ្ញោ​ច​លើ​សេរ (Clitoris) ហើយ ប៉ុន្តែ មិន​ត្រូវ​ធ្វើ​វា​ខ្លាំងពេក​ទេ​។ សេរ​របស់​មនុស្ស​ស្រី គឺជា​កន្លែង​ដែល​មាន​រំញោច​ខ្លាំង​បំផុត ហើយ​ការភ្ញោ​ច​លើ​កន្លែង​នេះ​ជាប់​រហូត ឬ​ខ្លាំងៗ​ពេក មិន​ត្រឹមតែ​ធ្វើឲ្យ​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​ទេ តែ​ថែមទាំង​បង្ក​ការឈឺចាប់​ទៀតផង​។ ដូច្នេះ អ្វី​ដែល​គួរ​ធ្វើ​ទៅ​ថ្នមៗ និង​សុំ​ការណែនាំ​ពី​នាង​។

ប្រើ​អំណាច​ពេក​
វា​ពិតជា​គ្មាន​អ្វី​ខុស​ឡើយ ក្នុងការ​ប្រាប់​នាង​នូវ​អ្វី ដែល​អ្នក​ចង់​បាន​ពេល​ឡើង​គ្រែ និង​ផ្តល់​នូវ​ការណែនាំ​មួយ​ចំនួន ប៉ុន្តែ មុន​ពេល​អ្នក​ចង់​សាកល្បង អ្វីៗ​ដែល​ថ្មី​នោះ ចូរ​សួរ​យោបល់​នាង​ជាមុន​សិន​ថា តើ​នាង​អាច​នឹង​មាន​ផា​សុកភាព ចំពោះ​វា​ដែរ​ឬ​អត់​។ មិន​ត្រូវ​គិតថា នាង​ប្រាកដថា​ជា​ពេញចិត្ត​រហូត​នោះទេ​។​

មាន​លក្ខណៈ​ប្រញាប់​ពេក​
បើសិនជា អ្វីៗ​ទាំងអស់​ដែល​អ្នក​គិត​នោះ គឺ​គ្រាន់តែ​ចង់​រួមភេទ​ជាមួយ​នាង​ទេ ហើយ​អ្នក​មិន​ចង់​ឲ្យ​ការ​បរបោសអង្អែល មុន​ពេល​រួមភេទ​មាន​រយៈពេល​យូរ​ជាង​បី ឬ​ប្រាំ​នាទី​ទេនោះ អាចនិយាយបាន​ថា នាង​ពិតជា​មិន​ពេញចិត្ត​នឹង​អ្នក​ឡើយ​។

ស្ងៀមស្ងាត់​ពេក ឬ​និយាយ​ច្រើនពេក​
ការ​បរ​បោស​អង្អែល មុន​ពេល​រួមភេទ គឺជា​រឿង​សប្បាយ​មួយ​នៅ​ពេល​អ្នក និង​ដៃគូ​និយាយ​បនិ្តចបន្តួច នូវ​អ្វី​ដែល​កំពុងតែ​ធ្វើឲ្យ​អ្នក មាន​អារម្មណ៍​នឹង​គ្នា​។ ការ​ដែល​នៅ​ស្ងៀមស្ងាត់​ពេក នៅ​ពេល​ឡើង​គ្រែ អាច​នឹង​ធ្វើ​ឲ្យ​ខាង​ស្រី​ឆ្ងល់​បាន ប៉ុន្តែ ការនិយាយ​ច្រើនពេក ក៏​អាច​ធ្វើឲ្យ​អ្នក​នាង​អស់​អារម្មណ៍​បានដែរ​។ ដូច្នេះ ត្រូវតែ​ធ្វើយ៉ាងណា ឲ្យមាន​តុល្យភាព​។

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។