នារីវ័យក្មេងលួចប្ដីគេ ត្រូវគេវាយសម្រាតកណ្ដាលផ្លូវ យ៉ាងព្រៃផ្សៃ(មានវីដេអូ)

ចិន៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើង នៅពេលដែលនារីវ័យក្មេងស្រស់ស្អាតម្នាក់ ត្រូវបានមនុស្សមួយក្រុម ចាប់វាយយ៉ាងសាហាវ អូសពេញផ្លូវ និងព្យាយាមដោះខោអាវនាង នៅតាមដងផ្លូវសាធារណៈ។

នេះបើតាមប្រភពបានឲ្យដឹងថា មានមនុស្សស្រីមួយក្រុម បានទាត់ធាក់ វាយ និងទះកំផ្លៀង នារីរងគ្រោះខាងលើ យ៉ាងចាស់ដៃ ដែលត្រូវបានឲ្យដឹងថា នាងបានលួចប្ដីពួកគេ។ នៅក្នុងនោះបានឲ្យដឹងទៀតថា សកម្មភាពប្រើហិង្សានេះ ត្រូវបានថតជាវីដេអូ និងបង្ហោះពេញបណ្ដាញទំនាក់ទំនងសង្គម ដែលបង្ហាញយ៉ាងច្បាស់ពី នារីរងគ្រោះកំពុងតែស្រែកទ្រហោយំ ខណៈដែលនាងដេកដួលនឹងដី ដែលគ្មានកម្លាំងនឹងតបត ដើម្បីការពារខ្លួននោះឡើយ។

ក្រោយពីនាងត្រូវបានក្រុមមនុស្សស្រីនេះ វាយបន្ដិចរួចមកហើយ អាវរបស់នាងបានសើយឡើងលើ ដែលបានបង្ហាញពីដើមទ្រូងរបស់នាង យ៉ាងចំហ និងភ្លាមៗនាងរឹតតែព្យាយាមទប់ទល់ ធ្វើយ៉ាងណាកុំឲ្យពួកគេចាប់សម្រាតបានទាំងអស់។

យ៉ាងណាមិញ សកម្មភាពដ៏សាហាវព្រៃផ្សៃនេះ មិនមានឃើញនរណាម្នាក់ ហ៊ានចូលទៅជួយនារីរងគ្រោះនោះទេ និងពុំទាន់មានរបាយការណ៍ណាមួយ បញ្ជាក់ថាមានហេតុការណ៍អ្វីកើតឡើងបន្ទាប់ ក្រោយពីនាងត្រូវបានគេវាយនោះដែរ៕

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ហេតុការណ៍ស្រដៀងនេះក៏ ធ្លាប់កើតឡើងផងដែរ នាពេលថ្មីៗនេះ នៅក្នុងទីក្រុង Bozhou ភាគខាងជើង ខេត្ត Auhui ប្រទេសចិន និងថែមទាំងសម្រាតខោអាវរបស់នាងចេញ នៅទីវាលសាធារណៈទៀតផង។

នេះតាមរយៈវីដេអូឃ្លីប ដែលត្រូវបានថតបង្ហោះ រីកសុះសាយនៅលើបណ្តាញសង្គមនេះ ត្រូវបានគេដឹងថា នារីជនជាតិចិនម្នាក់និងគ្នីគ្នា បានវាយធ្វើបាបនារីដែលជាស្រីកំណាន់ របស់ប្តីខ្លួនយ៉ាងចាស់ដៃនៅទីសាធារណៈ។ ពួកគេបានទាត់ធាក់នារីរងគ្រោះ ទះកំផ្លៀង និងចាប់អូសទាញដូចជាសត្វធាតុ ខណៈមនុស្សជាច្រើនទៀត បានត្រឹមឈរមើល ដោយក្តីអាណិតតែប៉ុណ្ណោះ។ ប្រភពបានឲ្យដឹងទៀតថា ស្ថិតក្នុងហេតុការណ៍នោះដែរ ក៏មានការចូលជួយធ្វើអន្តរាគមន៍ ពីសំណាក់ស្រ្តីចំណាស់ម្នាក់ចូលឃាត់ សុំកុំឲ្យវាយធ្វើបាបនារីរងគ្រោះទៀតអី ប៉ុន្តែទោះបីជាយ៉ាងណា ហាក់បីដូចជាគ្មានប្រសិទ្ធភាពឡើយ។ សូមទស្សនាវីដេអូខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នារីវ័យក្មេងលួចប្ដីគេ ត្រូវគេវាយសម្រាតកណ្ដាលផ្លូវ យ៉ាងព្រៃផ្សៃ(មានវីដេអូ)