រដ្ឋប្រហារយោធានៅក្នុងប្រទេសទួរគី

ទីក្រុង​អង់កា​រ៉ា ៖ យោធា​ប្រទេស​តួ​ក​គី​បាន​ប្រកាស​ថា ពួក​គេ​​រឹបអូស​យកបាន ​ការ​គ្រប់គ្រង​របស់​ប្រទេស​នេះ នៅ​ក្នុង​រដ្ឋប្រហារ​យោធា​មួយ កាលពី​ថ្ងៃ​សៅរ៍ ទី​១៦ កក្កដា ២០១៦ ដែល​បង្ក​ឱ្យ​មានការ​ប៉ះទង្គិច​គ្នា​បង្ហូរឈាម​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល និង​ទីក្រុង​អង់កា​រ៉ា​។

អ្នក​ថតរូបរបស់ AFP ម្នាក់ បានឃើញ​ទាហាន​បើក​ការ​បាញ់ប្រហារ​ជា​ចំហ ទៅ​លើ​មនុស្ស​ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្បែរ​ស្ពាន​មួយ នៃ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល និង Bosphorus ។

ទីភ្នាក់ងារ​របស់​រដ្ឋ​បាន​រាយការណ៍​ថា សភា​Anadolu នៅ​ទីក្រុង​អង់កា​រ៉ា ត្រូវ​បាន​គេ​ទម្លាក់​គ្រាប់បែក ។ រថក្រោះ​ជា​ច្រើន​គ្រឿង​ឃើញ​មាននៅ​តាម​ដងផ្លូវ និង​ការ​ផ្ទុះ​ជា​ច្រើន​បាន​លាន់ឮ​ឡើង នៅ​ក្នុង​ទីក្រុង​ធំ​ទាំង​២​របស់​ប្រទេស​នេះ​។ ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ត្រូវ​បាញ់​ទម្លាក់ នៅ​ឯ​ទីភ្នាក់ងារ​ចារកម្ម​របស់​ប្រទេស​តួ​ក​គី ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ ។

យោធា​នៅ​ក្នុង​ប្រទេស​តួ​ក​គី​បាន​អះអាង​ថា ខ្លួន​យក​បាន​អគារ​រដ្ឋាភិបាល ហើយ​បាន​ឃុំខ្លួន​មេដឹកនាំ​របស់​ប្រទេស​នេះ ។ លោក​ប្រធានាធិបតី Erdogan បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​របស់​លោកងើបឡើង​ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​នេះ ជា​ការ​សងសឹក​៕